Connect with us

កីឡា

ម្ចាស់ក្លិប Chelsea នៅតែ​ប៉ង​ចង់នាំ​ Ronaldo នៅពេលបើកទីផ្សារ​ក្នុងខែមករា

បានផុស

នៅ

ម្ចាស់ក្លិបតោខៀវ Chelsea លោក Boehly នៅ​តែ​បង្ហាញ​ការ​ចាប់អារម្មណ៍លើ​កីឡាករវ័យ ៣៧ ឆ្នាំ Ronaldo នៅពេល​បើក​ទីផ្សារ​នៅ​ខែមករា​ខាងមុខ​នេះ។

យោងតាមសារព័ត៌មាន dailymail មហាសេដ្ឋីអាមេរិករូបនេះ នៅ​តែ​បន្តការចាប់អារម្មណ៍លើ Ronaldo នៅពេលទីផ្សារ​ដោះដូរកីឡាករនឹង​បើក​នៅ​ខែមករាដើមឆ្នាំក្រោយ​នេះ ខណៈដែលក្រុម Manchester United ក៏កំពុងសម្លឹងរកវិធីដើម្បីបញ្ចេញកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។

សេដ្ឋីសញ្ជាតិ​អាមេរិក​ម្ចាស់ក្លិប​ Chelsea ក៏​ចង់នាំ​ខ្សែប្រយុទ្ធ​​ជម្រើស​ជាតិ​ព័រទុហ្កាល់កាលពី​រដូវក្តៅមុន ប៉ុន្តែមានការប្រឆាំងពីអតីតគ្រូបង្វឹក លោក Thomas Tuchel។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាត្រូវមើលថាតើ លោក Graham Potter ដែលជាអ្នកជំនួស លោក Tuchel នឹងបើកចំហក្នុងការចុះហត្ថលេខាលើ Ronaldo ដែរឬទេ?៕

ប្រភព៖ dailymail.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម