ជីវិតកម្សាន្ដ
រឿន ណាត ពោលពាក្យចាក់ដោត ក្រោយឃើញសិស្សប្អូន ម៉ារ៉ាឌី ភ្ជាប់ពាក្យមុនខ្លួន
អ្នកគាំទ្រដឹងហើយថា កញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia 2021 បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនឹងគូស្នេហ៍រូបសង្ហា ធ្វើឲ្យអ្នកគាំទ្រចូលរួមអបអរសាទរគ្រប់គ្នា។
បុរសសង្ហាដែលជាគូស្នេហ៍ និងអនាគតស្វាមីបវរកញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេស្គាល់ឈ្មោះ Vannora Tith។ តែមិនទាន់មានប្រភពបង្ហើបទេថា គូស្នេហ៍ស្រីស្អាត ងិន ម៉ារ៉ាឌី រូបនោះ មានតួនាទី ការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាទេ។ ចំណែកពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។
ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រសម្ដែងការអបអរ និងជូនពរគូស្នេហ៍អ្នកទាំងពីរ ខណៈ ម៉ារ៉ាឌី អះអាងថា គូដណ្ដឹងរូបនេះជាមិត្ត ១០០ ឆ្នាំផងដែរ។ ដោយឡែកងាកទៅមើលបវរកញ្ញាដែលជារៀមច្បង គឺ កញ្ញា រឿន ណាត ឯណោះវិញ ស្របពេលពិធីភ្ជាប់ពាក្យរបស់ ងិន ម៉ារ៉ាឌី លេចឡើងនេះដែរ ក្រៅតែពីការជូនពរ និងអបអរ នាងក៏បានពោលពាក្យហាក់ចង់មានគូដូចគេដែរ។
តាមរយៈខ្លឹមសារ នៃសំណេរដែលស៊ែរភ្ជាប់ទិដ្ឋភាពពិធីភ្ជាប់ពាក្យ ងិន ម៉ារ៉ាឌី ត្រូវស្រីស្អាត រឿន ណាត លើកឡើងថា គ្មានណាធ្វើអ៊ីចឹងទេ មកក្រោយគេ ការមុនគេអ៊ីចឹងទេ Marady Ngin។ ចង់មានមិត្តដូចគេដែរ។ ក្នុងនោះគេឃើញ ម៉ារ៉ាឌី ឆ្លើយតបការខមមិន ថា មិនអីទេ បងប្អូនបានស្គាល់ និងឃើញមិត្តបងហើយ។ ជាមួយគ្នានេះ ក៏មានការលើកឡើងបែបលេងសើចថា ច្រណែនគេហ្មងបងណាត,ឆាប់ឆាប់ៗដែរទៅស៊ីស,ខ្លោចផ្សាណាស់អាណិតចែៗណាត៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ