ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ទម្លាយសារសុំទោសរបស់ ហង្ស ម៉ានីតា
បវរកញ្ញាដែលជារៀមច្បង គឺ កញ្ញា ងិន ម៉ារ៉ាឌី បានបញ្ចេញសារសុំទោសរបស់បវរកញ្ញា ហង្ស ម៉ានីតា ដែលទើបតែចូលរួមប្រឡងសម្រស់នៅលើឆាកអន្តរជាតិកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមិនអាចទទួលបានលទ្ធផលចូលទៅក្នុង Top16។

ជាការពិតណាស់មហាជន និងអ្នកគាំទ្រ ក៏បានបង្ហាញការចូលរួមសោកស្ដាយគ្រប់គ្នា ខណៈបវរកញ្ញាកម្ពុជា កញ្ញា ហង្ស ម៉ានីតា ពុំអាចចូលទៅក្នុង Top16 នៃការប្រកួត Miss Universe2022 លើកទី ៧១ លើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែនាងនៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន។ ចំណែកកញ្ញា ងិន ម៉ារ៉ាឌី ដែលជារៀមច្បងក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រនាងផងដែរ ទោះបីមិនបានលទ្ធផលល្អក្ដី។

កញ្ញា ងិន ម៉ារ៉ាឌី ក្រៅពីការលើកទឹកចិត្ត ក្នុងនោះនាងក៏បានទម្លាយសារសុំទោសពីសំណាក់កញ្ញា ហង្ស ម៉ានីតា ដោយនាងសរសេរភ្ជាប់ខ្លឹមសារថា នឹកឃើញកាលខ្លួនឯងប្រឡងយល់អារម្មណ៍ហ្នឹងច្បាស់។

Manita ធ្វើបានល្អបំផុតហើយ ម៉ានីតា ឈ្នះក្នុងបេះដូងពួកយើងទាំងអស់គ្នា,all Cambodian really proud of you . You did great my queen។

ជាមួយគ្នានេះដែរ មានអ្នកគាំទ្រមួយចំនួនបានលើកឡើងដោយស្នើឲ្យមានការរៀបចំឈ្មោះកញ្ញា ហង្ស ម៉ានីតា ក្នុងការចេញទៅប្រកួតនាឆ្នាំក្រោយទៀតផងដែរ។ មតិបានលើកឡើងថា ចង់ឲ្យ ២០២៣ មិនបាច់រៀបចំការប្រកួត miss universe ហើយចង់ឲ្យបញ្ជូន ម៉ានីតា ទៅមួយឆ្នាំទៀត តែមិនអាច។ សមត្ថភាពប្រហែល Manita ហើយមិនបានចូល Top ទៀត ប្រហែលត្រូវឲ្យទេវតាទៅប្រកួតម្ដងទេ យ៉ាងណាវិញក៏ស្រលាញ់ queen Manita forever។

គួរបញ្ជាក់ដែរថា ថ្វីត្បិត ហង្ស ម៉ានីតា មិនអាចចូលទៅក្នុង Top16 នៃការប្រកួត Miss Universe2022 ក៏ពិតមែន តែសម្រាប់នាងនៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


