កីឡា
Juventus ធ្លាក់ចេញពីវគ្គចែកពូល Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៣
ក្រុមរហស្សនាមសេះបង្កង់ Juventus បានធ្លាក់ចេញពីវគ្គចែកពូល UEFA Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៣ បន្ទាប់ពីចាញ់ Benfica ៤-២ ក្នុងទីក្រុង Lisbon យប់មិញ។
វាជាលើកទី១ ផងដែរ ដែលលោក Massimiliano Allegri មិនអាចឈានដល់វក្គ ១៦ក្រុមចុងក្រោយ ក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។

លើកចុងក្រោយដែល Juventus ត្រូវបានជម្រុះក្នុងវគ្គចែកពូល Champions League គឺក្នុងឆ្នាំ២០១៣-១៤នៅពេលដែលក្រុមនេះ ដឹកនាំដោយលោក Antonio Conte បានចាញ់ការប្រកួតក្រៅដីចុងក្រោយ និងដាច់ឆ្ងាយនៅឯ Galatasaray ។
លោក Allegri បានប្រាប់អ្នកសារព័ត៌មានថា “វិធីសាស្រ្តខុសជាច្រើន ខ្ញុំគិតថាយើងទន់ពេកក្នុងការការពារក្នុងតង់ទីមួយ”។ “យើងខកចិត្តនិងខឹងព្រោះយើងធ្លាក់ចេញពី Champions League។ ឥឡូវនេះ យើងត្រូវផ្តោតលើលីគ [អ៊ីតាលី] ហើយនៅតែផ្តោតលើការប្រកួតនៅប៉ារីស ជាមួយ (Paris Saint-Germain នៅថ្ងៃពុធសប្តាហ៍ក្រោយ) ពីព្រោះយ៉ាងហោចណាស់យើងត្រូវកក់កៅអីលេង Europa League ។

វាជារដូវកាលមិនល្អសម្រាប់ Juve ក្នុងក្របខណ្ឌ Serie A ខណៈពួកគេធ្លាក់ក្នុងចំណាត់ថ្នាក់លេខ៨ ដោយតាមពីក្រោយក្រុមកំពូលតារាង ១០ពិន្ទុ ប៉ុន្តែ លោក Allegri សង្ឃឹមថាកីឡាករនឹងយកស្មារតីប្រយុទ្ធដែលពួកគេបានបង្ហាញក្នុងទីក្រុង Lisbon ទៅក្នុងការប្រកួតក្នុងស្រុក។

យប់មិញក៏បានរកឃើញ ៤ក្រុមបន្ថែមទៀតដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ គឺ PSG, Chelsea, Benfica និង Borussia Dortmund។ សរុបពេលនេះរកឃើញ ៩ក្រុមហើយ បន្ទាប់ពីក្លិប Manchester City, Real Madrid, Napoli, Bayern Munich និង Club Brugge៕
លទ្ធផលគូដទៃទៀត៖
ប្រភព៖ espn.com
អត្ថបទ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


