ព័ត៌មានជាតិ
មន្ទីរពេទ្យលោកសង្ឃ កម្ពស់ ១១ ជាន់ សាងសង់ប្រើពេល ៤០ ខែ អាចរួចរាល់មុនផែនការ
មន្ទីរពេទ្យព្រះកុសុមៈ ឬមន្ទីរពេទ្យលោកសង្ឃ ដំណើរការការដ្ឋានសាងសង់គ្រោងនឹងអាចបញ្ចប់មុនផែនការ។ នេះបើតាមការកត់សម្គាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងពេលចុះការដ្ឋានសាងសង់មន្ទីរពេទ្យជាជំនួយរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យម្សិលមិញ សម្តេចក្រឡាហោម បានវាយតម្លៃខ្ពស់លើដំណើរការសាងសង់ដែលក្រុមហ៊ុនបានសាងសង់លឿន និងមានគុណភាព ពោលគឺអាចនឹង លឿនជាងផែនការគ្រោងទុក។

សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ បង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។
មន្ទីរពេទ្យព្រះកុសុមៈដែលស្ថិតចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានកសាងតាំងពីឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ត្រូវពលរដ្ឋខ្មែរទូទៅស្គាល់ថា ជាមន្ទីរពេទ្យលោកសង្ឃ។
អគារមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈ ចំណាយថវិកាជាង ៨០ លានដុល្លារ សាងសង់លើផ្ទៃដីសរុប ១៣.៧៤០ ម៉ែត្រការ៉េ នឹងចប់រួចរាល់ក្នុងរយៈពេល៤០ខែ។
អគារថ្មីនៃមន្ទីរពេទ្យនេះមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ អាយុកាលនៃការប្រើប្រាស់មានរយៈពេល៥០ឆ្នាំ ហើយអាចសម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា។ អគារដដែលក៏នឹងមានប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិនស្របតាមស្ថានភាពជាក់ស្ដែង មានបន្ទប់សរុប១៣២បន្ទប់ និង បង្គន់អនាម័យ២១៩បន្ទប់។
អគារដែលត្រូវសាងសង់ ក៏មានទីវាលសម្រាប់ការចុះចតរបស់ឧទ្ធម្ភាគចក្រ (helicopter) ដែលអាចទ្រទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ។ អគារថ្មី ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ អគារនេះ មានសមត្ថភាពអាចដាក់គ្រែទទួលឲ្យអ្នកជំងឺសម្រាកព្យាបាលចំនួនសរុប៤០០គ្រែ៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


