Connect with us

ជីវិតកម្សាន្ដ

ប្ដីប្រពន្ធ Matthew-Lydia លេងឈុត Halloween ឆ្នាំនេះ មហាជនភ័យផងព្រឺព្រួចផង (មានវីដេអូ)

បានផុស

នៅ

កាលពីម្សិលមិញនេះ គូស្វាមីតារាសម្ដែង Matthew និង Lydia ដាក់ឈុតធំមួយគ្រួសារ ដោយតុបតែងកាយដូចក្នុងរឿង “ខ្មោចម៉ែណាត” ខណៈ​ទស្សនិកជន​ឃើញ​ហើយ ​ព្រឺ​ដល់​ឆ្អឹងខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ដែល​បុណ្យ Halloween ឆ្នាំ២០២២ទើបបញ្ចប់ ក្នុងនោះមាន​តារា​ល្បីៗជាច្រើន​បាន​តុបតែង​រូបរាង​ពួកគេ​ ដើម្បី​អបអរ​​សម្រាប់​ពិធី​បុណ្យ Halloween ។ ដោយឡែក​​គ្រួសារ​រ​បស់ Lydia Saranrat និងស្វាមី Matthew Paul Dean ក៏បាន​យក​កូនទាំងបីគឺ Dylan, Nong Demi និងកូនពៅ Nong Deon មក​ស្លៀកពាក់​ឲ្យ​ដូចពិតៗ ​ក្នុងរឿង “​ខ្មោច​ម៉ែណាត” ផងដែរ។

បន្ថែមពីរូបភាព ពួកគេបាន​បណ្ដាក់ទុន​បង្កើត​ឃ្លិប​មួយ​ដែល​តារាស្រី Lydia បាន​បង្ហោះ​នៅ​លើ Instagram អមនឹងខេបសិនថា “Mae Nak 2022 រីករាយ​បុណ្យ​ហា​ឡូ​វី​ន”។​ ក្នុង​វីដេអូ​នោះ​​អ្នក​ម្ដាយ​កូន៣ Lydia បី​កូន​ពៅ​ទើប​នឹង​កើត Nong Deon ចាំ​ស្វាមី​នៅ​មាត់ទឹក ចំណែក​ខាង​ស្វាមី​ឯណោះ​វិញ​​ ក៏​មិនចាញ់​ភរិយា​ដែរ​ លោក Matthew បាន​កាន់ដៃ​កូន​ប្រុស-ស្រី Nong Dylan និង Nong Demi ចែវ​ទូក​ថែម​ទៀត។

ទន្ទឹម​នោះ​​ តារា​ល្បី​ក្នុង​វិស័យ​សិល្បៈ និង​អ្នក​គាំទ្រ​ចូល​មក​បញ្ចេញ​មតិ​ព្រោងព្រាតថា ​នេះចំ​ជា​កំពូល​គ្រួសារ បង្ក​ភាព​រន្ធត់​ប្រចាំ​ឆ្នាំ​ពិតៗ។ បើមិនប្លែកខុសគេ គឺមិនមែនក្រុមគ្រួសារ​ Matthew-Lydia ឡើយ។ មើលហើយពិតជាព្រឺព្រួច ភ័យខ្លាំងណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍ផ្អែមល្ហែម Davika-Ter ចាប់ដៃគ្នាថតរូបថ្ងៃ Halloween ម្សិលមិញ ប្លែកភ្នែកទស្សនិកជន

ចុចអាន៖តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម