ព័ត៌មានជាតិ
កម្ពុជាជំរុញឲ្យបង្កើតលេខាធិការដ្ឋាន RCEP តាំងនៅទីក្រុងភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានជំរុញឲ្យភាគីសមាជិក និងភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសសមាជិកដែលជាប្រទេសអភិវឌ្ឍតិចតួចគួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP ឲ្យបានពេញលេញដើម្បីទាញផលប្រយោជន៍ឲ្យបានច្រើន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថានៅក្នុងវេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP ថា ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋាន RCEP គួរតែត្រូវបង្កើតឡើងឲ្យបានឆាប់ ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានាសំដៅធានាបានអព្យាក្រឹតភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមសម្រាប់ធ្វើសមាហរណកម្មតំបន់។
សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការរដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏លើកទឹកចិត្តឲ្យភាគីសមាជិក និងភាគីហត្ថលេខី RCEP ទាំងអស់ចាប់ផ្ដើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឲ្យបានឆាប់ដោយកិច្ចព្រមព្រៀងនេះ និងអនុញ្ញាតឲ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ។
ម្យ៉ាងទៀត កម្ពុជាស្វាគមន៍ចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុពីបណ្ដាភាគីសមាជិក និងភាគីហត្ថលេខី នៃRCEP សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិក ជាប្រទេសអភិវឌ្ឍតិចតួច រួមទាំងកម្ពុជា និងអំពាវនាវដល់សមាជិក RCEP ទាំងអស់ពង្រឹងពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសឲ្យបានឆាប់ចែករំលែកឧត្តមានុវត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងRCEP ឲ្យទៅជាយន្តការមួយរួមដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយចិរភាព ភាពធន់ រឹងមាំ និងបរិយាប័ន។

បើតាមសម្ដេចតេជោ ហ៊ុន សែន វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់ ដោយហេតុនេះយើងត្រូវបង្កើនការចូលរួមតាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹងវេទិការពិគ្រោះយោបល់ជាមួយវិស័យឯកជនដែលនឹងអាចក្លាយជាក្របខ័ណ្ឌដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តនានា៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


