ព័ត៌មានជាតិ
លេខាធិការដ្ឋានអាស៊ាន ប្រជុំភាពជាដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតង
លេខាធិការដ្ឋានអាស៊ាន និងដៃគូអភិវឌ្ឍ ដំណើរការកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា នាពេលថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេពីចម្ងាយពីលេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាភស្តុភារកម្មអន្តរជាតិនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) វិទ្យាស្ថានប្រព័ន្ធភ័ស្តុភារកម្មជប៉ុន និងវិស័យឯកជន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍គោលនយោបាយទាក់ទងនឹងភស្តុភារកម្មបៃតង បញ្ហាប្រឈម និងការអនុវត្តល្អៗពីវាគ្មិនសំខាន់ៗ សំដៅស្វែងរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់សកម្មភាពទាក់ទងនឹងភស្តុភារបៃតង។

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គនាយកបានថ្លែងកត់សម្គាល់ពីការចូលរួមយ៉ាងផុលផុសលើការពិភាក្សា និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ការផ្តល់នូវធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតងពីអង្គប្រជុំទាំងមូល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គម។

លោកអគ្គនាយក បានកត់សំគាល់ឃើញថា អ្នកចូលរួមបានយល់ដឹងច្រើនអំពីវិធីគ្រប់គ្រងសកម្មភាពទាក់ទងនឹងភស្ភុភារកម្មបៃតង ជាពិសេសផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន ដែលផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់ តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម។

គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដោយសារបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាជាប់ពាក់ព័ន្ធនឹងវិស័យជាច្រើននៃសេដ្ឋកិច្ច វិស័យសាធារណៈ និងឯកជនចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


