សន្តិសុខសង្គម
ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេចខណ្ឌពោធិ៍សែនជ័យ
យុវជន៣នាក់ជិះម៉ូតូឌុបគ្នាមកពីដេីរលេងត្រូវជនសង្ស័យមួយក្រុមមកធ្វើសកម្មភាពធាក់ផ្ដួល រួចចុះមកវាយ ប្លន់យកកាបូបលុយបានសម្រេច ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុន ម៉ាស្តា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះប្រាប់ថា ពួកគេមានគ្នា ៣ នាក់ជិះម៉ូតូពីរគ្រឿងធ្វើដំណើរមកពីមុខព្រះរាជវាំងត្រលប់ទៅផ្ទះនៅបុរីឈូកវ៉ា២តាមផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា៧ ទៅ៨ នាក់ជិះម៉ូតូចំនួន៤គ្រឿង មកពីក្រោយ ហើយជនសង្ស័យម្នាក់ធាក់ម៉ូតូរបស់គាត់ តែមិនដួល លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធាក់ម្ដងទៀតបណ្តាលឲ្យម៉ូតូពួកគាត់ដួលទៅបុកឃឿនសួនក្រុមហ៊ុនលក់រថយន្ត បណ្តាលពួកគាត់ម្នាក់បោកទៅឃឿនរងរបួសក្បាល ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាចុះពីលើម៉ូតូដកខ្សែក្រវ៉ាត់ វាយទៅលើពួកគាត់ម្នាក់ទៀតត្រូវចំនួន ៥ ក្រវ៉ាត់ រួចប្លន់យកកាបូបលុយបានសម្រេច ធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោ រត់ទៅឲ្យសន្តិសុខដែលយាមនៅក្រុមហ៊ុនលក់រថយន្តជួយផង។

ចំណែកជនសង្ស័យក្រោយពីបានប្លន់យកកាបូបលុយរួចឃើញសភាពមិនស្រួលក៏នាំគ្នាជិះគេខ្លួនបាត់ដោយសុវត្ថិភាព។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបលុយមានលុយខ្មែរចំនួន ៦ ម៉ឺនរៀល កាតមួយសន្លឹក និងបង្កាន់ដៃទិញចិញ្ចៀនមួយសន្លឹក។
ក្រោយកើតហេតុក៏មានកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់បានធ្វើការសួរនាំទៅលើជនរងគ្រោះក្នុងករណីខាងលើនេះ ដោយករណីនេះនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យទើបសមត្ថកិច្ចឲ្យជនរងគ្រោះពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖សុខា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


