Connect with us

ព័ត៌មានជាតិ

​អាស៊ានត្រៀមខ្លួនចូលដោះស្រាយ​បញ្ហាអ៊ុយក្រែន-រុស្ស៊ី​ប្រសិនបើមានសំណើ​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ​កម្ពុជាក៏ដូចជាថ្នាក់ដឹកនាំអាស៊ាន​បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការចូលខ្លួនជួយដោះស្រាយបញ្ហាប្រឈមរវាងអ៊ុយក្រែន និងរុស្ស៊ី​ប្រសិនបើមានសំណើ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នក​នាំពាក្យ​នៃកិច្ចប្រជុំកំពូលអាស៊ានថ្លែងថាក្នុងនាមកម្ពុជា​ជាប្រធានអាស៊ាន គឺកម្ពុជា​ព្យាយាមជួយ​ឲ្យអស់ពីលទ្ធភាព​ ដោយសារកម្ពុជា​មើលឃើញ​ពីសារសំខាន់​ក្នុងការកសាងសន្តិភាព និងរក្សាសន្តិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ភោគ បន្ថែមថា សម្រាប់តំបន់ប្រទេសជាសមាជិកអាស៊ាន​មូលហេតុ​ចម្បង​ដែលធ្វើឲ្យយើង​មានការីកចម្រើនមកទល់ពេលនេះ​ដោយសារតែយើងមានសន្តិភាព និងស្ថិរភាពដែរ។

លោកថា ប្រទេសសមាជិកអាស៊ាន​យើងមានភាពខុសគ្នាប៉ុន្តែយើងអាចគ្រប់គ្រងភាពខុសគ្នាបាន​ ដោយមិនបានជំរុញទៅដល់ស្ថានភាពមួយ​ទៅដល់ការប៉ះទង្គិចគ្នា ឬក៏រហូតដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានចំណុចខុសគ្នា ប៉ុន្តែយើងអាចជជែកគ្នានៅតុចរចានៅកិច្ចប្រជុំបាន ខណៈដែលអាស៊ានមើលឃើញពីសារសំខាន់នៃវត្តមានសន្តិភាព ដើម្បីរក្សាគ្រឹះនៅក្នុងតំបន់ ខណៈដែលអាស៊ានក៏ចង់ឃើញសន្តិភាពនៅអ៊ុយក្រែនផងដែរ។

បើតាមលោក គង់ ភោគ អាស៊ានត្រៀមខ្លួនរួចជាស្រេច​ក្នុងករណីដែលភាគីពាក់ព័ន្ធមើលឃើញពីតួនាទីរបស់អាស៊ានក្នុងការ​ជួយសម្របសម្រួល​ជាពិសេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន​។

​អ៊ុយក្រែនបានចូលសមាជិកនៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ នៅអា ស៊ី អាគ្នេយ៍ (TAC) TAC នៅថ្ងៃនេះ ដែលលោក លោក គង់ ភោគអះអាងថា​ សន្ធិសញ្ញាមួយនេះ គឺបានបញ្ជាក់ពីសារសំខាន់​នៅក្នុងការដោះស្រាយ​វិវាទដោយសន្តិវិធី​ ការគោរពគ្នាទៅវិញទៅមក​ជាពិសេសពាក់ព័ន្ធ​និងឯករាជ្យភាព​ បូរណភាពទឹកដី និងការមិនប្រើប្រាស់កម្លាំង​ដើម្បីទៅឈ្លានពាន ឬមួយក៏ផ្ដាច់រដ្ឋជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម