ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោក នឹងមិនថតរូបជុំគ្នាទេ ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី (មានវីដេអូ)
មេដឹកនាំពិភពលោកនឹងមិនចូលរួមក្នុង “ការថតរូបគ្រួសារ” ជាផ្លូវការទេ នៅពេលពួកគេជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 លើកោះបាលី ដោយសារតែការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៊ីនៅឯកិច្ចប្រជុំកំពូលនេះ។

វាជាទម្លាប់សម្រាប់មេដឹកនាំពិភពលោក ក្នុងការឈររួមគ្នាសម្រាប់រូបថតបើកចំហ នៅដើមកិច្ចប្រជុំកំពូល។ ប៉ុន្តែនឹងមិនមានការថតរូបឡើយ នៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយឥណ្ឌូណេស៊ីឆ្នាំនេះ បើទោះបីជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាស ថាលោកនឹងមិនចូលរួមក៏ដោយ។
យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមជំនួស។

ប្រហែលជាមានសម្ពាធសម្រាប់ថ្នាក់ដឹកនាំផ្សេងទៀតក្នុងការមិនចូលរួម ប្រសិនបើលោក ពូទីន សម្រេចចិត្តធ្វើដំណើរទៅកោះបាលី។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកខាងលិច បានដើរចេញពីកិច្ចប្រជុំ G20 កាលពីខែមេសា ដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះវត្តមានរុស្ស៊ី។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានអញ្ជើញឲ្យថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្ទើរតែទាំងអស់។ លោកក៏បាននិយាយដែរថា លោកនឹងមិនចូលរួមកិច្ចប្រជុំ G20 នេះទេ ប្រសិនបើលោកពូទីនមានវត្តមាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ ឥណ្ឌូណេស៊ី ស្វាគមន៍លោក បៃដិន ជាមួយរបាំប្រពៃណីដល់ព្រលានយន្តហោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


