Connect with us

ព័ត៌មានជាតិ

បញ្ចូលលុយ​​តាម​​ទូរសព្ទជា​មុន មិនបាច់​ឈប់​បង់​លុយ​កកស្ទះ​ផ្លូវល្បឿនលឿនទៀតទេ

បានផុស

នៅ

ក្រសួងសាធារណការ​និងដឹកជញ្ជូន បាន​ដាក់​ឲ្យប្រើប្រាស់កម្មវិធី​បញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking ដើម្បី​ប្រើប្រាស់​នៅលើផ្លូវ​ល្បឿនលឿន​ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបាន​បញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញនិងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការ​បញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្តមុនពេលចូលប្រើប្រាស់ផ្លូវ (License Plate Top-Up) មានទម្រង់ដូចគ្នាទៅនឹងការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស​យានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូចំនួន ០៥ ដែលបានដាក់ឱ្យប្រើប្រាស់កម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារវឌ្ឍនៈ (VATTANAC Bank) ។

យ៉ាងណាមិញ ការដាក់ដំណើរការសាកល្បងនេះធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញនិងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ។

ដើម្បីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់​ធ្នាប់​សាធារណៈ រាល់យានយន្តដែលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖

-ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ
-ត្រូវមានលតាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាព (ករណីរថយន្ត)
-ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។

សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន តាម https://ew.mpwt.gov.kh

លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖

*1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
*1275 (សម្រាប់ព័ត៌មានទូទៅ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម