ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់មេដឹកនាំ G20 ថា “សង្គ្រាមត្រូវតែបញ្ចប់ ឥឡូវនេះ”
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់មេដឹកនាំពិភពលោកនៅឯកិច្ចប្រជុំកំពូល G20 លើកោះបាលីថា សង្រ្គាមរបស់រុស្ស៊ី ត្រូវតែបញ្ចប់នៅពេលនេះ។

លោកក៏អង្វរករឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះផងដែរ។
លោក Zelensky បានបង្ហាញខ្លួនក្នុងសុន្ទរកថាតាមវីដេអូ នៅចំពោះមុខថ្នាក់ដឹកនាំដែលប្រមូលផ្តុំគ្នាលើកោះរបស់ប្រទេសឥណ្ឌូណេស៊ី។
មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលជាសមាជិក G20 បានបដិសេធចូលរួម ហើយបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ជំនួសវិញ។

នៅក្នុងសុន្ទរកថា លោក Zelensky និយាយថា “ខ្ញុំជឿជាក់ថា ឥឡូវនេះគឺជាពេលវេលាដែលសង្គ្រាមបំផ្លិចបំផ្លាញរបស់រុស្ស៊ី ត្រូវតែនិងអាចបញ្ឈប់”។
លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រមួយចំនួន រួមទាំងការធានាដល់សុវត្ថិភាពនុយក្លេអ៊ែរ និងអាហារ ការបញ្ចប់អរិភាព និងទប់ស្កាត់ការកើនឡើងភាពតានតឹងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky ចុះទៅតំបន់ Kherson ហើយប្តេជ្ញា បណ្តេញរុស្ស៊ី ចេញពីទឹកដីកាន់កាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


