ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះទៅតំបន់ Kherson ហើយប្តេជ្ញា បណ្តេញរុស្ស៊ី ចេញពីទឹកដីកាន់កាប់ទាំងអស់ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកដល់ទីក្រុង Kherson កាលពីថ្ងៃចន្ទទី១៤ខែវិច្ឆិកា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងទីក្រុងទើបរំដោះបាន ខណៈប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាដើម្បីបង្ហូតទង់ជាតិអ៊ុយក្រែន។
ការដណ្តើមបានតំបន់ Kherson មកវិញគឺជាជ័យជម្នះដ៏ធំបំផុត ដែលកងទ័ពអ៊ុយក្រែនសម្រេចបានរហូតមកដល់ពេលនេះ ហើយលោក Zelensky បានប្តេជ្ញាបណ្តេញរុស្ស៊ី ចេញពីទឹកដីដែលកាន់កាប់ទាំងអស់។
លោកនិយាយថា “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព ប៉ុន្តែសន្តិភាពរបស់យើងសម្រាប់ប្រទេសរបស់យើង សម្រាប់ទឹកដីរបស់យើង។ យើងគោរពច្បាប់និងគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ប៉ុន្តែឥឡូវនេះយើងកំពុងនិយាយអំពីប្រទេសរបស់យើង ដូច្នេះហើយយើងកំពុងប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី”។
អមដោយអង្គរក្សប្រដាប់អាវុធ លោក Zelensky បានប្រាប់ក្រុមទាហានថា ពួកគេបានបង្ហាញឲ្យឃើញថា វាមិនអាចទៅរួចទេក្នុងការសម្លាប់អ៊ុយក្រែន។ បន្ទាប់មក លោកបានស្មិងស្មាធិ៍ដើម្បីគោរពដល់វិញ្ញាណក្ខន្ធកងទ័ព ដែលស្លាប់ក្នុងអំឡុងពេលវាយលុក។
ក្រោយពេលចាកចេញ ទាហានរុស្ស៊ីបានបន្សល់ទុកទីក្រុងបាក់បែក អគារ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ ហើយផ្លូវនានាពោរពេញដោយគ្រាប់មីន។ ស្ពានតែមួយគត់ដែលតភ្ជាប់ទីក្រុង Kherson ទៅកាន់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី គឺត្រូវបានបំផ្លាញ។
លោក Zelensky និយាយថា មុននេះ អ៊ុយក្រែនបានប្រមូលព័ស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងហោចណាស់៤០០ ដែលប្រព្រឹត្តដោយទាហានរុស្ស៊ីក្នុងអំឡុងពេលកាន់កាប់តំបន់របស់ពួកគេ រួមទាំងការសម្លាប់ និងការចាប់ពង្រត់ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ប្រជាជន អ៊ុយក្រែន សាទរកងទ័ពកាន់កាប់តំបន់ Kherson ឡើងវិញ ក្រោយ រុស្ស៊ី ដកទ័ព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


