ជីវិតកម្សាន្ដ
តារាស្រី ថៃ ១០ រូប អ្នកគាំទ្រសរសើរពេញៗមាត់ថា ពេញចិត្តការសម្ដែងខ្លាំង
ផ្អែកតាមការស្រាវជ្រាវ ពីសារព័ត៌មានកម្សាន្តនៅប្រទេសថៃ ខាងក្រោមនេះគឺជាតារាសម្ដែងស្រីៗទាំង ១០ ដែលមានទស្សនិកជននិយាយច្រើនជាងគេបំផុតក្នុងឆ្នាំនេះ។
ក្នុងនោះម្នាក់ៗកំពុងសាងកេរ្តិ៍ឈ្មោះតាមរយៈភាពយន្តភាគ និងចម្រៀងរបស់ខ្លួន រហូតហ្វេនពេញចិត្តនិងស្រលាញ់ហើយសរសើរពេញៗមាត់ថា ពេញចិត្តការសម្ដែងខ្លាំងរបស់ពួកគេជាខ្លាំង។
១ Yaya Urassaya

ថ្មីៗនេះ Yaya Urassaya បានបង្ហាញការសម្តែងដ៏អស្ចារ្យរបស់នាងនៅក្នុងរឿងភាគថ្មី “The Kinnaree Conspiracy” ជាមួយនឹងមិត្តប្រុស Nadech Kugimiya ។ តារាសម្ដែងរូបនេះ ជាតារាសម្ដែងប្រជាជនថៃលើកឡើងពីឈ្មោះនិងសម្រស់នាងច្រើនជាងគេនៅដើមខែវិច្ឆិកា។
២ Mai Davika

Mai Davika កំពុងថតរឿងថ្មី “Ruk Rai” ជាមួយតារាសម្ដែង Mew Suppasit និង Jes Jespipat ខណៈភាពយន្តនេះមិនទាន់ចាក់ផ្សាយនូវឡើយ។ ប៉ុន្តែឈ្មោះរបស់នាង ត្រូវបានមហាជនលើកឡើងលើបណ្ដាញដូចគ្នា។
៣ Bella Ranee

តាមពីក្រោយ Mai Davika គឺតារាសម្ដែង Bella Ranee ដែលចូលមកក្នុងបញ្ជីជាមួយចំណាត់ថ្នាក់លេខ ៣ ខណៈនាងទើបតែចេញរឿង “បុព្វេសន្និវាស២” ជាមួយតារាសម្ដែង Pope Thanavat។
៤ Cris Horwang

ភាពយន្ត “The Root” ជាមួយនឹងការសំដែងរបស់ Cris Horwang កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃ TV3។រឿងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជននៅប្រទេសថៃ។ ជាលទ្ធផល នាងបានជាប់ចំណាត់ថ្នាក់លេខ ៤ ជាតារាត្រូវបានទស្សនិកជនសាទរ និងគាំទ្រខ្លាំង។
៥ Kimmy Kimberley

ទោះមិនមានរឿងភាគចេញផ្សាយដូចតារាផ្សេងៗ តែងាកមកជីវិតខាងក្រៅរបស់ Kimberley នាងហាក់ទទួលបានប្រជាប្រិយខ្លាំងក្លាមិនធម្មតាឡើយ។ ក្នុងនោះហ្វេនក្នុងប្រទេសពេញចិត្តការសម្ដែងរបស់នាងជាខ្លាំង ហើយចង់ឲ្យ Kim ចេញរឿងភាគថ្មីឆាប់ផងដែរ។
៦ Nychaa Nuttanicha

ទើបតែបញ្ចប់ការសម្ដែងរឿង Retribution មិនទាន់បានប៉ុន្មានផង កេរ្តិ៍ឈ្មោះរបស់នាងកាន់តែឡើងស្រឺតៗដូចគ្នាផងដែរ។ យ៉ាងណាមិញ Nychaa ក៏មានសមត្ថភាពសម្ដែងខ្លាំងមិនធម្មតាឡើយ នាងអាចសម្ដែងបានទាំងតួកាចនិងឆ្នាស់ឆ្នើម រហូតហ្វេនពេញចិត្តលើរូបនាងជាខ្លាំង។
៧ Baifern Pimchanok

ងាកមកតារាស្រីរាងតូចច្រឡឹងនេះវិញ មួយរយៈនេះនាងហាក់បង្ហាញសកម្មភាពដំណើរកម្សាន្តញឹកញាប់ណាស់។ ជាពិសេស Baifern តែងបង្ហាញពីរូបភាពសិចស៊ីពីថ្ងៃវិស្សមកាលរបស់នាងជានិច្ច។ ដូច្នេះហើយ ទោះមិនមានរឿងភាគថ្មីៗដូចគេ តែអ្នកគាំទ្រនៅតែពេញចិត្តការសម្ដែងរបស់នាងដូចគ្នា។
៨ Mew Nittha

អ្នកម្ដាយកូន១ Mew Nittha ក៏នៅតែកើនប្រជាប្រិយភាពដដែល ទោះបីជារៀបការមានកូនហើយក្ដី។ ជាពិសេសរឿងភាគផ្សេងៗក៏កំពុងតម្រង់មករកនាងដូចគ្នា។
៩ Prim Chanikarn

Prim ចូលប្រឡូកក្នុងវិស័យសិល្បៈពេលនាងមានអាយុ១០ឆ្នាំ ដោយចូលរួមក្នុងរឿងភាគរឿង “Timeline” និង “Chiang Khan Story” ក្នុងឆ្នាំ២០១៤។
១០ Tu Tontawan

Tu ជាតារាស្រករក្រោយ ទើបប្រលូកក្នុងវិស័យសម្ដែងនោះទេ ប៉ុន្តែនាងក៏មានប្រជាប្រិយភាពខ្លាំងដូចរៀមច្បងខាងលើដែរ។ នាងជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែងថៃមួយរូបក្នុងផលិតកម្ម GMMTV ខណៈបងប្រុសរបស់នាងគឺជាតារាសម្តែង Tonhon Tantivejakul ដែលជាសិល្បករនៅក្រោមផលិតកម្ម Nadao Bangkok ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


