Connect with us

កីឡា

កីឡាករមានឥទ្ធិពល១០រូប បង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ World Cup

បានផុស

នៅ

នៅថ្ងៃអាទិត្យទី២០ខែវិច្ឆិកានេះ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០២២ បានចាប់ផ្តើមជាផ្លូវការហើយ ដោយនៅរាត្រីម៉ោង២៣:០០ ក្រុមម្ចាស់ផ្ទះ កាតា ត្រូវប៉ះជាមួយ អេក្វាឌ័រ ក្នុងពូល A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២២ មានកីឡាករចំនួន៨៣២នាក់ មកចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ថ្ងៃនេះ កម្ពុជាថ្មី សូមនាំអារម្មណ៍លោកអ្នក ទៅស្គាល់កីឡាករបាល់ទាត់មានឥទ្ធិពលទាំង១០រូប ដែលបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ World Cup៖

១. Bukayo Saka 

ខ្សែបម្រើស្លាបដើមកំណើតនីហ្សេរីយ៉ា Bukayo Ayoyinka Saka នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតឲ្យក្រុមតោកំណាចអង់គ្លេស។ កីឡាករវ័យ២១ឆ្នាំរូបនេះ គឺជាគ្រាប់ពេជ្ររបស់លោក Arteta នៅក្លិបកាំភ្លើងធំ Arsenal ខណៈពួកគេសម្លឹងទៅរកការឈ្នះជើងឯកក្របខណ្ឌអង់គ្លេស Premier League នៅរដូវកាលនេះ។

២. Vinicius Junior 

ខ្សែបម្រើស្លាបរបស់ក្លិបអធិរាជស Real Madrid កីឡាករ Vinícius Júnior ក៏ជាតារាម្នាក់ទៀតដែលនឹងបង្ហាញខ្លួនក្នុងការប្រកួត World Cup ជាលើកដំបូងឲ្យក្រុមសាំបា ប្រេស៊ីលផងដែរ។ Vinícius បានឈ្នះពានរង្វាន់ Champions League ជាមួយ Real Madrid កាលពីរដូវកាលមុន ដោយជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។

៣. Antony 

កីឡាកររបស់ក្លិបបិសាចក្រហម Manchester United រូបនេះ បានស្រក់ទឹកភ្នែកបន្ទាប់ពី ប្រេស៊ីលប្រកាសថា គាត់ជាប់ជម្រើសជាតិ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានដណ្តើមតំណែងរបស់ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool កីឡាករ Roberto Firmino។

៤. Kai Havertz

អតីតកីឡាករក្លិបតោក្រហម Bayer Leverkusen កីឡាករ Kai Havertz បច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងដ៏ល្អនៅក្លិបតោខៀវ Chelsea ហើយនឹងក្លាយជាអនុប្រធានក្រុម ក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងរបស់គាត់ជាមួយឥន្ទ្រីដែកអាល្លឺម៉ង់។

៥. Phil Foden 

កីឡាករពាក់អាវលេខ៤៧របស់ក្លិបមេឃខៀវ Manchester City រូបនេះ នឹងបង្ហាញខ្លួនជាមួយក្រុមតោកំណាច អង់គ្លេស។

៦. Alphonso Davies

ខ្សែការពារឆ្វេង Alphonso Davies របស់ក្លិបយក្ស Bayern Munich រូបនេះនឹងតំណាងឲ្យជម្រើសជាតិកាណាដា ដែលមិនបានចូលរួមព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ១៩៨៦មក។

៧. Jude Bellingham

កីឡាករសញ្ជាតិអង់គ្លេស Jude Bellingham បានក្លាយជាខ្សែបម្រើកណ្តាលដ៏សំខាន់សម្រាប់ក្លិបសមុទ្រលឿង Dortmund ហើយកំពុងត្រូវបានក្លិបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ចាប់អារម្មណ៍ រួមមាន Liverpool, Manchester City, Juventus និង Real Madrid។

៨. Ansu Fati

ក្លិបអ្នកមានបុណ្យ Barcelona បានបង្កើតកីឡាករមានទេពកោសល្យកំពូលៗជាច្រើន ដោយក្នុងចំណោមនោះក៏មាន Ansu Fati ផងដែរ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះមានដើមកំណើត ហ្គីណេប៊ីហ្សូ ប៉ុន្តែបានជ្រើសរើសលេងឲ្យក្រុមគោជល់អេស្ប៉ាញ ដែលបង្វឹកដោយលោក Luis Enrique។

៩. Christian Pulisic

ប្រធានក្រុមជម្រើសជាតិអាមេរិក Christian Pulisic ក៏នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក មិនបានទៅលេងនៅ រុស្ស៊ី កាលពីឆ្នាំ២០១៨។

១០. Julian Alvarez 

ខ្សែប្រយុទ្ធតុងហ្គោ អាហ្សង់ទីន Julian Alvarez ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លិបមេឃខៀវ Manchester City៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vanguard

ចុចអាន៖ ក្លិបបាល់ទាត់មួយណា មានកីឡាករទៅលេង World Cup ច្រើនជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៥៨ នាទី មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

គយចល័តតំបន់៦ រឹបអូសទូរស័ព្ទគេចពន្ធជាង១ពាន់ដើម នៅផ្សារមេមត់

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ការសម្ដែង អាយ៉ៃជំនាន់ថ្មី “Ayai 5G” ល្ងាចនេះ លក់សំបុត្រអស់មុនកំណត់

Sokha Hotels

ព័ត៌មានពេញនិយម