Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសព្រមានថា សព្វាវុធ​ដែល​បញ្ជូន​ទៅ​អ៊ុយក្រែន​ អាចធ្លាក់ដល់ដៃក្រុមភេរវករ

បានផុស

នៅ

អគ្គនាយកដ្ឋានឧក្រិដ្ឋកម្មជាតិ (NCA) របស់ចក្រភពអង់គ្លេស លោក Graeme Biggar បានប្រាប់កាសែត Sunday Times ថា សព្វាវុធរបស់លោកខាងលិច អាចត្រូវបានជួញដូរចេញពីប្រទេសអ៊ុយក្រែន និងធ្លាក់ទៅក្នុងដៃឧក្រិដ្ឋជន និងភេរវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គនាយកដ្ឋានឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេស លោក Graeme Biggar

មុននេះ ទីក្រុងមូស្គូក៏បានប៉ាន់ប្រមាណផងដែរថា សព្វាវុធមានតម្លៃដល់ទៅ ១ ពាន់លានដុល្លារ ត្រូវបានបញ្ជូនចេញពីប្រទេសអ៊ុយក្រែនជារៀងរាល់ខែ។

លោក Biggar បាននិយាយកាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកាថា “ដូចទៅនឹងជម្លោះផ្សេងទៀតដែរ នៅពេលដែលអាវុធត្រូវបញ្ជូនចូល វានឹងមានហានិភ័យបកទៅវិញ។ នៅចុងបញ្ចប់នៃជម្លោះ មានអាវុធដែលធ្លាក់ចូលទៅក្នុងដៃឧក្រិដ្ឋជន ឬភេរវករ”។

យោងតាមលោក Biggar ដែលចូលកាន់តំណែងជាប្រធាន NCA កាលពីខែសីហា, ប៉ូលិសនៅចក្រភពអង់គ្លេស និងអឺរ៉ុបកំពុងឃ្លាំមើលកាំភ្លើងខ្លី កាំភ្លើងយន្ត និងគ្រាប់បែកដៃ ដែលបង្ហាញនៅតាមដងផ្លូវ។

ទោះបីជាទទួលបានការធានាពីមេប៉ូលិសជាតិអ៊ុយក្រែនថា អាវុធរបស់លោកខាងលិចមិនធ្លាយទៅដល់ណាក៏ដោយ ប៉ុន្តែលោកនិយាយថា ទីភ្នាក់ងារ Europol និងភ្នាក់ងារអនុវត្តច្បាប់អឺរ៉ុបផ្សេងទៀត កំពុងពិនិត្យរឿងនេះ។

ប្រទេសលោកខាងលិចធ្លាប់ទទួលស្គាល់ថា ពួកគេមិនអាចតាមដានការដឹកជញ្ជូនអាវុធបានទេ នៅពេលសព្វាវុធរបស់ពួកគេចូលក្នុងប្រទេសនេះ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងកាលពីខែមុនថា អាវុធមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ ត្រូវបានចែកចាយពីអ៊ុយក្រែនទៅកាន់ក្រុមឧក្រិដ្ឋជន និងភេរវករ នៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ជារៀងរាល់ខែ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ថា ខ្លួនអាច ដណ្តើម យកតំបន់ Crimea នៅ ខែ ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម