Connect with us

KPT+

ព្រះរៀមបង្កើត ៣ អង្គរបស់រាជបុត្រ Abdul Mateen ទ្រង់សុទ្ធតែមានជំនាញខាងកីឡា លំដាប់ប្រទេស

បានផុស

នៅ

តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ជាច្រើនបាន​បញ្ជាក់​​​ថា ​ស្ដេច​ស៊ុលតង់ទី២៩ នៃប្រទេស​ព្រុយណេ Hassanal Bolkiah​ មានបុត្រានិងបុត្រីជាច្រើន ខណៈម្នាក់ៗមានមាតាផ្សេងៗគ្នាទាំងអស់។ ទោះយ៉ាងណា ព្រះរៀមបង្កើត ៣ អង្គរបស់រាជបុត្រ Abdul Mateen ក្នុងមួយអង្គៗ សុទ្ធតែមានជំនាញខាងកីឡាដ៏ប៉ិនប្រសប់នៅក្នុងប្រទេសព្រុយណេ​ និងត្រូវបានមហាជនដឹងថា ពួកទ្រង់ស្នេហាជាមួយវិស័យកីឡាដ៏ខ្លាំងលើសលប់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ខាងក្រោមនេះ ជាសែរាជវង្សបង្កើតរបស់រាជបុត្រ Abdul Mateen ដែលមាននិស្ស័យស្រលាញ់ផ្នែកកីឡាដូចៗគ្នា។

១ ព្រះនាង Azemah Bolkiah

ព្រះនាង​មាន​ព្រះជន្ម ៣៨ វស្សា រួម​ទាំង​សញ្ញាប័ត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ Warwick របស់​ចក្រភព​អង់គ្លេសក្នុង​ឆ្នាំ ២០០៨ និង​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល និង​ទំនាក់ទំនង Postnational ពី​សាកលវិទ្យាល័យ London ក្នុង​ឆ្នាំ ២០១១។ បុត្រីស្ដេចស៊ុលតង់អង្គនេះ ក៏​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ភូមិសាស្ត្រ​នយោបាយ ដែនដី និងសន្តិសុខនៅ King’s College London ក្នុងឆ្នាំ ២០១៤។ ព្រះនាងក៏ជា​អ្នក​លេង ​Polo ដ៏​លេចធ្លោ​ម្នាក់​ខណៈទ្រង់ និង​សមាជិក​ដទៃ​ទៀត​នៃ​គ្រួសាររាជវង្ស ហើយក៏ជាតំណាងប្រទេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Culture Trip ក្នុងឆ្នាំ ២០១៨ ព្រះនាង​បានកត់សម្គាល់​ថា Polo នៅតែ​​គ្រប់គ្រងដោយបុរសនៅក្នុងប្រទេស ហើយថាទ្រង់​សង្ឃឹមថានឹង​ផ្លាស់ប្ដូរ​រឿងនេះ និង​ឃើញកីឡាករស្រីៗ​កាន់តែច្រើននៅលើ​ទីលាន​ប្រកួត។

២ ព្រះអង្គម្ចាស់ Azim

ព្រះអង្គម្ចាស់ Azim គឺជាតារាហូលីវូដម្នាក់ ដែលប្រើឥទ្ធិពលរបស់ទ្រង់​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពីមូលហេតុផ្សេងៗ​គ្នាដែល​ទ្រង់មានចំណង់ខ្លាំង។ បុត្រា​អង្គនេះ​បានចូលរួមជាមួយតារាល្បីៗ​រួមមាន Michael Jackson និង Janet Jackson ក៏ដូចជា Pamela Anderson ដើម្បី​អបអរសាទរខួបលើក​ទី ៣០ របស់​ទ្រង់​ក្នុងឆ្នាំ ២០២១។
យោងតាមកាសែតអង់គ្លេស ព្រះអង្គ​ម្ចាស់បានធ្វើ​ពិធីជប់លៀងដ៏ខ្ជះខ្ជាយ ​ដែល​ទ្រង់​បាន​ចំណាយ​ទៅមិត្ត​ជាទីស្រឡាញ់។ ទ្រង់ក៏មាននិស្ស័យដូចបងប្អូនបង្កើតផ្សេងៗទៀតដែរក្នុងវិស័យកីឡា ខណៈមហាជននតែឃើញព្រះអង្គម្ចាស់ Azim ទៅលើកទឹកចិត្តប្អូនៗជានិច្ច។ ប៉ុន្តែជា​រឿង​សោកស្ដាយ​បំផុត ​ទ្រង់​​បាន​សោយទិវង្គត​នៅឆ្នាំ ២០២០ ក្នុងព្រះជន្ម ៣៨ ព្រះវស្សា បន្ទាប់ពីប្រយុទ្ធ​នឹង​ជំងឺ​រលាកថ្លើម។ ភាពយន្ត​ឯកសារ​ដែល​រៀបរាប់​អំពី​ជីវិតរបស់ព្រះអង្គម្ចាស់ Azim មានចំណងជើងងថា Son of the Arts ត្រូវបានចេញផ្សាយកាល​ពីខែ​កក្កដាឆ្នាំមុន។

ព្រះនាង Fadzilah

មិនដូចបងប្អូនបង្កើតរបស់ទ្រង់​ខាងលើ​ទេ បុត្រីពៅ​ទីពីររបស់ស្ដេចស៊ុលតង់អង្គនេះ កម្រលេចឮ​ព័ត៌មាន​ខ្លាំងណាស់​​ ភាគច្រើន​ជីវិតព្រះនាង Fadzilah មានលក្ខណៈឯកជន និងហាក់ដូចជារក្សាខ្លួន​ឆ្ងាយពី​បណ្ដាញ​សង្គមជានិច្ច។ ឆ្នាំ ២០០៨ ក្នុង​ព្រះជន្ម ២២ វស្សា ព្រះនាងបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Kingston ។ ក្នុងឆ្នាំ ២០១៥ ព្រះនាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម​ពីសាលាធុរកិច្ចអន្តរជាតិ Hult នេះបើយោងតាមរបាយការណ៍របស់ Brunei News Gazette ។​​​ បុត្រីព្រះជន្ម ៣៧ ព្រះវស្សា​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា “ព្រះនាង​កីឡា” ជា​អ្នក​លេង​ប៉ូឡូ និង​ជិះសេះ​យ៉ាង​សកម្ម និង​ជា​ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព្រុយណេ។​ យោងតាមគេហទំព័ររបៀបរស់នៅមូស្លីម Aquila Style បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ទ្រង់ថាមាន”បេះដូងមាស” ខណៈទ្រង់បានគាំទ្រដល់ការសម្ពោធមជ្ឈមណ្ឌលសុខភាព Rimba ដើម្បីជួយលើកកម្ពស់ និង​កែលម្អ​ការថែទាំសុខភាពនៅក្នុងប្រទេសព្រុយណេ ហើយជារឿយៗចូលរួមក្នុងការរត់​ម៉ារ៉ាតុង និងការប្រកួតប៉ូឡូសប្បុរសធម៌។ ព្រះនាង​ក៏ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងក្រោយ រៀបអភិសេក​​មានរយៈពេល ១០ ថ្ងៃ។

ព្រះអង្គម្ចាស់ Mateen

ដោយឡែកបុត្រាពៅ Mateen វិញទ្រង់តែង​លេច​ព្រះ​កិត្តិនាម​លើ​បណ្ដាញ​សារព័ត៌មាន ​និង​បាន​ទាក់ទាញ​មនុស្សជាច្រើន ជាមួយនឹងរូបរាង​​ដ៏​សង្ហា​។ ក្នុងឆ្នាំ២០១០ បុត្រា​អង្គ​នេះបាន​ចាប់ផ្តើម​ការ​ហ្វឹកហ្វឺន​យោធា​នៅសាលា Royal Military Academy Sandhurst ក្នុងចក្រភព​អង់គ្លេស។ ក្នុង​ព្រះជន្ម​ត្រឹមតែ ១៨វស្សា​ប៉ុណ្ណោះ ទ្រង់​ទទួល​រង​នូវ​លក្ខខណ្ឌ​ដ៏​លំបាក ប្រឈម​ទាំងបញ្ហា​ផ្លូវចិត្ត និង​រាងកាយ។ ព្រះអង្គម្ចាស់ Mateen ទទួលសញ្ញាប័ត្រផ្នែកនយោបាយនៅ King’s College London ហើយក្រោយមកបាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​នៅ University of London’s School of Oriental and African Studies (SOAS)។ យោងតាមគេហទំព័រ The Scoop ដែលមានមូលដ្ឋាន​ក្នុង​ប្រទេស ព្រះអង្គម្ចាស់​គឺជាបុត្រា​ព្រុយណេ​ទី២ដែលបានក្លាយជាអ្នកបើកយន្តហោះដែល​មាន​អាជ្ញាប័ណ្ណ។ ទ្រង់​បានបញ្ចប់ការហ្វឹកហ្វឺន​នៅសាលា Defence Helicopter Flying School នៅ RAF Shawbury ឆ្នាំ ២០១៨ ក្នុងព្រះជន្ម២៦ ឆ្នាំ។ ទ្រង់​ជាអ្នកកីឡាដ៏ប៉ិនប្រសប់ម្នាក់ ក្នុងការលេង​ Polo (កីឡាជិះ​សេះ​វាយ​កូន​បាល់) ដែលជារឿយៗគេស្គាល់ថា ជា “ស្ដេច​កីឡា” និង​បានតំណាងយ​ប្រទេស​ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ក្នុងឆ្នាំ ២០១៧ និង ២០១៩។ នៅលើ Instagram របស់ទ្រង់​ តែង​បង្ហាញពីចំណាប់អារម្មណ៍ជាច្រើនដូចជា៖ ប្រដាល់ បាល់ទាត់ វាយកូនហ្គោល និង​ក្បាច់គុន ក្នុង​ចំណោម​កីឡា​ផ្សេងទៀត រួម​ជាមួយ​នឹងការសត្វខ្លា និង​ប្រណាំង​រថយន្ត។ ជារឿយៗ​ទ្រង់​​ត្រូវបានគេប្រទះឃើញ​នៅឯការប្រណាំងរថយន្ត Formula One Night Race ប្រចាំ​ឆ្នាំ​របស់​សិង្ហបុរី ដែលជាព្រឹត្តិការណ៍បន្ទាប់ម៉ោងបន្ទាប់ប្រចាំឆ្នាំរបស់ Lion City នេះបើ​យោង​តាម​កាសែត Vietnam Times៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រះស្ងោយចម្លែកប្រចាំរាជវាំង ៧ មុខ ស្តេច Charles ទ្រង់សព្វព្រះរាជហឬទ័យសោយខ្លាំងបំផុត

ចុចអាន៖ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម