ជីវិតកម្សាន្ដ
សុភ័ក្ត្រ កុសុម៉ា ឆ្លើយតបភ្លាមៗ ក្រោយមានការលើកឡើងថា តារាលំដាប់អភិជន
កត់សម្គាល់ថា សម្រាប់ទីផ្សារសិល្បៈរបស់ពិធីការិនី និងជាតារាចម្រៀងកញ្ញា សុភ័ក្ត្រ កុសុម៉ា សព្វថ្ងៃកំពុងទទួលបានការគាំទ្រ និងឱកាសចេញកើបលុយមិនចាញ់តារាសិល្បៈឯទៀត ឬមិត្តភ័ក្ដិរួមជំនាន់ឡើយ។ ប្រការនេះ ទើបត្រូវបានគេយល់ថា នាងមិនទាន់មាននរណាប្រជែងបានឡើយ។

ទន្ទឹមគ្នា នៃភាពជោគជ័យនេះ ក៏ស្រាប់តែមានមតិមួយចំនួនបានយល់ថា សុភ័ក្ត្រ កុសុម៉ា គឺជាតារាស្រីមួយរូបលំដាប់អភិជន ខណៈថ្មីៗនេះ ក៏មានការចុះផ្សាយនិយាយពីជីវិតឯកជនរបស់នាង ក្រោយពេលតារាស្រីរូបនេះចាយលុយរាប់ម៉ឺនដុល្លារ ដើម្បីទិញរថយន្តស៊េរីថ្មីផ្គាប់ចិត្តខ្លួន បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ និងមិត្តភ័ក្ដិរួមអាជីពសិល្បៈ។

ឆ្លើយតបជុំវិញរឿងរ៉ាវខាងលើនេះត្រូវបានសាមីខ្លួនពិធីការិនី សុភ័ក្ត្រ កុសុម៉ា បាននិយាយហាក់អស់សំណើចដែលថា នាងជាតារាលំដាប់អភិជន។

បើតាមរយៈសំណេរខ្លីរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បាននិយាយថា បងអើយ អភិជនអី បើខ្ញុំអភិជនមែន អ៊ីចឹងហ្វេនខ្ញុំឡើងកាលីបអភិជនហ្វេនហើយ។

បន្ទាប់ពីឃើញពិធីការិនីសម្បូរវោហារស័ព្ទមិនចេះរឹងស្ងួតកញ្ញា សុភ័ក្ត្រ កុសុម៉ា និយាយដូច្នេះ ភ្លាមៗនោះ គេឃើញអ្នកគាំទ្រ និងមិត្តភ័ក្ដិសិល្បៈមួយចំនួនចូលទៅបញ្ចេញមតិ ដោយក្នុងនោះលោក សុគន្ធ ថេរ៉ាយុ បានលើកឡើងថា មានប្អូនស្រីជាអភិជនហើយខ្ញុំ។ តបទៅវិញ កុសុម៉ា បាននិយាយថា ពុទ្ធោបងខ្ញុំចំណូលរាប់លានក្នុងមួយខែ បងខ្ញុំមិនដែលអួតថាខ្លួនអភិជនផង ទម្រាំប្អូន។

យ៉ាងណាមិញ ពិធីការិនីសម្បុរស្រអែមស្រស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា ត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងជាអ្នកសិល្បៈម្នាក់ដែលកំពុងទទួលបានជោគជ័យទាំងជីវិតហ៊ឺហាឯកជនខាងក្រៅ ក៏ដូចជាក្នុងអាជីពសិល្បៈបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


