Connect with us

ជីវិតកម្សាន្ដ

តារាម៉ូដែលរូបស្រស់ សន្យាប្រគល់ខ្លួនឲ្យកីឡាករម៉ិកស៊ិក បើឈ្នះ World Cup

បានផុស

នៅ

តារាម៉ូដែលឈ្មោះ Wanda Espinosa បានសន្យាជាមួយអ្នកចាំទីក្រុមជម្រើសជាតិម៉ិកស៊ិក Guillermo Ochoa ថា នាងនឹងប្រគល់ខ្លួនឲ្យគាត់មួយយប់ បើសិនជាគាត់ឈ្នះពានរង្វាន់ World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តារាម៉ូដែលឈ្មោះ Wanda Espinosa

ប្រទេសម៉ិកស៊ិក មិនដែលឈានដល់វគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រទេ ក្នុងការប្រកួត World Cup ចាប់តាំងពីឆ្នាំ ១៩៨៦មក ហើយ Wanda ត្រូវបានគេសួរថា តើនាងមានអ្វីលើកទឹកចិត្តដល់ Ochoa ទេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ក្នុងឆ្នាំ២០២២នេះ?

Wanda ដែលមានអ្នក Follow លើ Instagram ដល់ទៅ១.១លាននាក់ បានឆ្លើយតបថា នាងនឹងទៅជួបអ្នកចាំទីម៉ិកស៊ិកដោយផ្ទាល់ ហើយប្រគល់ខ្លួនទៅឲ្យរូបគេ បើសិនជាក្រុមជម្រើសជាតិក្លាយជាជើងឯក World Cup។

អ្នកចាំទីម៉ិកស៊ិក Guillermo Ochoa

Ochoa គឺ​ជាតារាគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោកនាពេលកន្លងមក ដោយគាត់បានទម្រង់ដ៏ល្អឲ្យជម្រើសជាតិម៉ិកស៊ិក ក្នុង​ឆ្នាំ២០១៤និង២០១៨។

គួរបញ្ជាក់ថា Ochoa បានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងឆ្នាំ២០០៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SUN

ចុចអាន៖ អ្នកគាំទ្រ បារាំងនិងអូស្រ្តាលី វាយគ្នាប្រាវ ក្រោយចប់ការប្រកួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម