ព័ត៌មានជាតិ
ស.ស.យ.ក នឹងបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅចុងសប្ដាហ៍នេះ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដើម្បីបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨។ មហាសន្និបាតវិសាមញ្ញនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះនៅសណ្ឋាគារ ហ្គាឌិន សុីធី។

បើតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចួលរួមរបស់លោក លោកស្រី ជាអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល និងតំណាង ស.ស.យ.ក នៅទូទាំងប្រទេស។
ទន្ទឹមនឹងការរៀបចំមហាសន្និបាតនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹងមានការប្រគំតន្ត្រីអបអរសាទរខួបលើកទី ៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានឈ្នះ-ឈ្នះ ផងដែរ។

គួរជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់កំណើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលកាលនោះមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា មានគោលដៅ និងបេសកកម្មចំបងតែមួយគត់ គឺការជួយសង្រ្គោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយពេលប្រទេសជាតិត្រូវបានរំដោះ និងស្របពេលដែលប្រទេសជាតិត្រូវការកម្លាំង ដើម្បីកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏បានផ្លាស់ប្ដូរឈ្មោះជា សមាគមយុវជនកម្ពុជា ដោយបន្តបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ។
នៅឆ្នាំ២០១២ មហាសន្និបាតវិសាមញ្ញលើកទី៣ របស់សមាគមយុវជនកម្ពុជា បានសម្រេចជាឯកឆន្ទផ្លាស់ប្ដូរឈ្មោះទៅ ជាសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមហាជនទូទៅស្គាល់ថា ស.ស.យ.ក។
ក្រោមម្លប់សន្ដិភាព ដែលជាសម្ធិផលដ៏ថ្លៃថ្លានៃនយោបាយឈ្នះ-ឈ្នះ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពជាច្រើនក្នុងការប្រមូលផ្ដុំយុវជនពីគ្រប់មជ្ឈដ្ឋានចូលរួមជាធ្លុងមួយ ដើម្បីថែរក្សា ការពារ និងលើកស្ទួយវិស័យនានា ដូចជា សិល្បៈ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អប់រំ កីឡា ទេសចរណ៍ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខមាលភាព ជាដើម៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


