Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ នាយក្រូច ឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃតម្លៃខ្ទង់សែនដុល្លារ

បានផុស

នៅ

ស្រប​ពេល​ជោគជ័យ​លើ​វិថី​សិល្បៈ តារា​កំប្លែង​នាយ​ក្រូច ព្រឹកមិញ​ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា ខណៈ​លោក​ប្រកាស​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​រាប់​សែន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់​តារា​កំប្លែង​នាយ​ក្រូច នា​ព្រឹក​ថ្ងៃ​សិរី​សួស្ដី​ឡើង​គេហដ្ឋាន​ថ្មី​នេះ​ដែរ បាន​បង្ហោះ​សារ​ទាំង​អារម្មណ៍​រំភើប​ថា កម្មពិធី សែន​ក្រុង​ពាលី និង​ហែ​ជំនូន​កាត់​ខ្សែបូ​លាប​ជ័យ​សិរី​សួស្ដី សូម​ឲ្យ​ហេងៗ។ អគុណ​បងប្អូន​អ៊ំ​ពូ​មីង​យាយ​តា​ទាំងអស់​គ្នា។

នាយ​ក្រូច បន្ត​ថា ដល់​ថ្ងៃ​ជួប​ជុំ​គ្នា​ហើយ​បងប្អូន ថ្ងៃ​ទី ២៤.១១.២០២២ ថ្ងៃ​ឡើង​គេហដ្ឋាន​ថ្មី​របស់ខ្ញុំ អរគុណ​បងប្អូន សុំ​លាភ​សុំ​ជ័យ ហេង​មហា​ហេង។

ជាមួយ​គ្នា​នេះ​ដែរ គេ​ឃើញ​មាន​មហាជន និង​អ្នក​គាំទ្រ​ជាច្រើន បាន​សម្ដែង​ការ​ចូលរួម​អបអរ​នា​ឱកាស​ថ្ងៃ​ជោគជ័យ​សិរី​សួស្ដី​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដ៏​ស្កឹមស្កៃ​របស់​តារា​កំប្លែង​នាយក្រូច ផង​ដែរ។

បើ​តាម​ការ​បង្ហើប ផ្ទះ​ថ្មី​របស់​នាយ​ក្រូច ដែល​ទើប​សង់​រួចរាល់​នេះ គឺ​មាន​តម្លៃ​រហូត​ខ្ទង់សែន​ដុល្លារ​ឯណោះ។

សូម​បញ្ជាក់​ដែរ​ថា នាយ​ក្រូច គឺជា​តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ ពែកមី ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប ដែល​ទទួល​បាន​ការ​ស្រឡាញ់​គាំទ្រ​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​គ្រប់​យុវវ័យ។

បច្ចុប្បន្ន​ទេពកោសល្យ​កំប្លុកកំប្លែង​របស់​នាយ​ក្រូច កាន់តែ​ទទួល​បាន​ការ​គាំទ្រ និង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម