ព័ត៌មានជាតិ
គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា ដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែ ២កន្លែង និងពន្ធនាគារ ១កន្លែង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែចំនួន ២កន្លែង និងពន្ធនាគារ ១កន្លែង ដែលជាគម្រោងសាកល្បង សម្រាប់ឲ្យជនជាប់ឃុំអាចដាក់ពាក្យបណ្តឹងតវ៉ា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានា។

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ បានដឹកនាំសមាជិក-សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា ទៅដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី ១ (ម១) មណ្ឌលអប់រំកែប្រែទី ២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា លោក កែវ រ៉េមី មានគំនិតផ្ដួចផ្ដើមក្នុងការរៀបចំប្រអប់បណ្តឹង ដើម្បីដាក់តាមបណ្តាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារ ក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្តឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ជូនគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យ អង្កេត និងដោះស្រាយ។

ការដាក់ប្រអប់បណ្តឹងចំនួន ៣ទីតាំងខាងលើនេះ គឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធនាគា ក៏ដូចជាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ក៏ដូចជាការពង្រឹងនូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងពន្ធនាគារ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


