Connect with us

ជីវិតកម្សាន្ដ

Kris Wu អតីតសមាជិកក្រុម EXO ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ

បានផុស

នៅ

តុលាការចិនបានកាត់ទោសអតីតសមាជិកក្រុម EXO លោក KRIS WU (អាយុ ៣២ ឆ្នាំ ឈ្មោះចិន Wu Yifan ដែលមានសញ្ជាតិកាណាដា) ​ឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



នៅព្រឹកថ្ងៃទី ២៥ តុលាការជាន់ខ្ពស់នៃសង្កាត់ Chaoyang ទីក្រុងប៉េកាំងបានកាត់ទោស KRIS WU ឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ៦ ខែពីបទរំលោភសេពសន្ថវៈនិងជាប់ពន្ធនាគារបន្ថែម ១ ឆ្នាំ ១០ ខែពីបទរួមភេទសេពសន្ថវៈជាក្រុម។

តុលាការ​បាន​កាត់ទោស​ ​KRIS WU ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ ឆ្នាំ​ពី​បទ​ឧក្រិដ្ឋកម្ម​ចំនួន​ពីរករណី ការ​រំលោភ​សេពសន្ថវៈ និង​អំពើ​ទុច្ចរិត ហើយមានការបង្គាប់​ឱ្យ​និរទេស​លោកទៅ​ក្រៅប្រទេស ​នៅ​ចុងបញ្ចប់​នៃ​ការទោស​ថែមទៀតផង៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Hwasa សមាជិកក្រុម MAMAMOO នឹងធ្វើជាពិធីការីក្នុងកម្មវិធី “Hwasa Show”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម