ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុប្រគេនដល់វត្ត ទួលសំបុកគ្រៀល ក្នុងស្រុកសាមគ្គីមានជ័យ
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល៣ឆ្នាំតែប៉ុណ្ណោះ ដែលមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធទីអារាមជាច្រើនសម្រាប់បម្រើ សេចក្តីត្រូវការរបស់ព្រះសង្ឃនៅទីនេះ ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះ គឺជាការរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃបានមួយរយៈពេលធំផងដែរ ជាពិសេសក្នុងវិបត្តិកូវិដ-១៩នេះ។

ក្រៅពីការប្រគេនទេវត្ថុដល់ព្រះសង្ឃនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ១២អង្គ និងរៀបចំអាហារមួយពេលសម្រាប់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ១៩តុ ស្មើនឹង ១៩០នាក់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះផងដែរ៕









-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


