ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២១ គម្រោងផ្លូវស្ពាន ០៥ កន្លែង នឹងបញ្ចប់រួចរាល់ទាំងស្រុង
សមិទ្ធផលជាតិចំនួន ០៥ នឹងលេចរូបរាងក្នុងឆ្នាំ២០២១។ ការដ្ឋានផ្លូវស្ពានចំនួន ០៥ កន្លែង កំពុងដំណើរការឈានទៅបញ្ចប់ក្នុងរយៈពេល ១២ ខែទៀតគឺក្នុងឆ្នាំ២០២១នេះ។
1/ ផ្លូវជាតិលេខ ៣
ក្នុងពេលចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ ៣ ពីបែកចាន ទៅខេត្តកំពត ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃ ប្រវែងខ្សែផ្លូវជាង ១០០ គីឡូម៉ែត្រ អាចរួចរាល់មុនផែនការគឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលការងារសាងសង់សម្រេចបានប្រមាណ ៩០ភាគរយ។
ផ្លូវរបៀងភ្ជាប់ទៅក្រុងទេសចរណ៍ខេត្តកំពតនេះ គ្រោងបញ្ចប់នៅឆ្នាំ២០២២ តាមផែនការដំបូង តែការសម្រុកស្ថាបនានឹងសម្រេចមុនផែនការគ្រោងទុក។
ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤ គីឡូម៉ែត្រ ចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក។
2/ ស្ពានស្ទឹងត្រង់ក្រូចឆ្មារ

អ្នកខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ នឹងលែងពឹងសាឡាងឆ្លងទៀតហើយ នៅពេលសមិទ្ធផលស្ពានដ៏ថ្មីស្រឡាលិចរួបរាងស្ទើររួចរាល់ទាំងស្រុង។
ស្ពានភ្ជាប់ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចបាន៩៦,៤% គ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។
ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ។
3/ ផ្លូវ ៣៤ នៅខេត្តព្រះសីហនុ

ការដ្ឋានផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ ប្រវែង ៨២ គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ សម្រេចជាង ៩០ ភាគរយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជាការចាក់អ៊ុតកៅស៊ូបន្ថែម ការរៀបកម្រាលខឿន បំពាក់ភ្លើងបំភ្លឺ និងការដាំដើមឈើលម្អដែលអាចរួចរាល់ទាំងស្រុងក្នុងឆ្នាំ២០២១។
4/ ស្ពានខ្សែកាបទៅតំបន់អភិវឌ្ឍជ្រោយចង្វា

ស្ពានយោងដោយខ្សែកាបភ្ជាប់ រវាងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វា តាមគ្រោងការអាចបញ្ចប់នៅចុងឆ្នាំ២០២១។ ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ ជាគម្រោងរបស់ក្រុមហ៊ុន OCIC ដែលចំណាយថវិកា ៣៥លានដុល្លារអាមេរិកក្នុងការសាងសង់ ជាថវិការបស់រដ្ឋាភិបាល បានមកពីការជួលដីទីក្រុងរណបជ្រោយចង្វារដល់ក្រុមហ៊ុន OCIC។
5/ ស្ពានអាកាសនិងរង្វង់មូលចោមចៅ

ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ អាចបញ្ចប់នៅឆ្នាំ ២០២១។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុងបញ្ចប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


