ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យជួយសម្រួលសណ្ដាប់ ធ្នាប់នៅតាមមណ្ឌលប្រឡងបាក់ឌុប
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២នេះ បានណែនាំឲ្យ អាជ្ញាធរក្រុងសិរីសោភ័ណធ្វើការសម្រួលសណ្តាប់ធ្នាប់ទីស្នាក់នៅអាហារកុំឲ្យឡើងថ្លៃផងដែរ ហើយកន្លែងថតចម្លងចម្លងឯកសារសំណៅចម្លើយវិញ្ញាសារប្រឡងជាដើម។

លោកអភិបាលខេត្តលើកឡើងក្នុងពេលចូលរួមបើកវិញ្ញាសារប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។
លោក អ៊ុំ រាត្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់បានធ្វើការបើក និងកាត់វិញ្ញាសារប្រឡងហើយបានធ្វើការផ្តាំផ្ញើរដល់បេក្ខជនប្រឡងទាំងអស់ត្រូវគោរពតាមគោលការណ៍ប្រឡងបាក់ឌុប ព្រោះឆ្នាំនេះ មានវិន័យតឹងរឹងដើម្បីធានាថា ការប្រឡងនេះមានស្តង់ដារគុណភាពខ្ពស់ ដូច្នេះ បេក្ខជន បេក្ខនារី ប្រឡង ត្រូវគោរពម៉ោងរួមទាំង វិន័យប្រឡង ហាមយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិក ពោលគឺត្រូវគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ការរឹតបន្តឹងនេះ នឹងធានាថា អ្នកចេះ គឺជាប់ ក្នុងករណីរកឃើញថាបេក្ខជននិងបេក្ខនារីបានប្រព្រឹត្តសកម្មភាពផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យបេក្ខជននិងបេក្ខនារីនោះត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។

លោក អ៊ុំ រាត្រីបានប្រាប់ឲ្យដឹងបន្តថាប្រឡងថ្ងៃទី១ រដ្ឋបាលខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធបាន សហការជាមួយក្រសួង និងគណៈមេប្រយោគ គ្រប់កម្រិត អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុក រលួយដើម្បីរៀបចំដំណើរការមណ្ឌល សំណេរនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាក្នុងខេត្តនេះឲ្យបានលទ្ធផលល្អ និងមានប្រសិទ្ធភាពផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ