ជីវិតកម្សាន្ដ
បវរកញ្ញារងទី១ Miss Universe 2021 ត្រៀមចូលរោងការជាមួយសេដ្ឋីអាយុលើសនាង ៣១ឆ្នាំ
ម្ចាស់ជយលាភីរងទី១ Miss Universe 2021 បវរកញ្ញា Nadia Ferreira កំពុងលរ៉ូបរៀបការ ត្រៀមចូលរោងជ័យជាមួយមិត្តប្រុសដែលមានអាយុលើសខ្លួន ៣១ឆ្នាំ នោះគឺតារាច្រៀង Marc Anthony ។

អ្នកគាំទ្រវិស័យសម្រស់ពិភពលោកកំពុងចូលរួមអបអរម្ចាស់ជយលាភីលំដាប់រងទី១ បវរកញ្ញាចក្រវាល ឆ្នាំ២០២១ ដោយសារតែមិនយូរទៀតទេ បវរកញ្ញារូបនេះនឹងកាន់ដៃគូស្នេហ៍ដែលជាតារាចម្រៀងល្បីឈ្មោះ និងជាសេដ្ឋីប្រាក់វាល់លានមួយរូប ចូលរោងការហើយ។

កាលពីខែឧសភា ឆ្នាំ២០២២ បវរកញ្ញា Nadia Ferreira ធ្លាប់ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ម្ដងរួចមកហើយ ក្រោយពេលនាងបង្ហាញចិញ្ចៀនដៃនាង ដែលមានតម្លៃប្រហែល ៥០ម៉ឺនដុល្លារ។ នៅលើផេកផ្ទាល់ខ្លួនរបស់បវរកញ្ញាវ័យ ២៣ឆ្នាំរូបនេះ នាងបានបង្ហោះរូបថតចាប់ដៃជាមួយមិត្តប្រុស ដោយដាក់ Caption ថា “ពិធីភ្ជាប់ពាក្យ” ដែលកាលណោះធ្វើឲ្យទស្សនិកជនច្បាស់ថា អ្នកទាំងពីរនឹងរៀបការឆាប់ៗ ប៉ុន្តែតាំងពីពេលនោះនាងបែរជារក្សាស្ងៀមស្ងាត់ពីមហាជន និងបណ្តាញសារព័ត៌មាន រហូតពេលនេះ ទើបធ្លាយវីដេអូ Nadia ទៅលរ៉ូបរៀបការជាមួយនឹងម្ដាយ។

ដោយឡែកចំពោះគូដណ្តឹងរបស់ Nadia គឺលោក Marc Anthony អាយុ ៥៤ឆ្នាំ ជាតារាចម្រៀងប្រុស និងជាម្ចាស់បទល្បីជាច្រើន ក៏ដូចជាធ្លាប់ឈ្នះពានរង្វាន់ Grammy ជាច្រើនផងដែរ។ បច្ចុប្បន្នលោកជាសេដ្ឋីមួយរូបដែលកាន់កាប់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ៨០-៩០លានដុល្លារ។ យ៉ាងណាមិញ លោក Marc Anthony ជាបុរសពោះម៉ាយដែលមានអាយុបង Nadia រហូតដល់ ៣១ឆ្នាំ ហើយលោកធ្លាប់រៀបការ៣ដងរួចមកហើយ ខណៈម្នាក់ក្នុងចំណោមអតីតភរិយាទាំង៣ គឺតារាចម្រៀង Jennifer Lopez។ ក្រោយទទួលដំណឹងរៀបការ អ្នកទ្ររបស់បវរកញ្ញា Nadia នាំគ្នាអបអរយ៉ាងព្រោងព្រាតផងដែរ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងចំណូលប្រចាំថ្ងៃរបស់កំពូលតារាបង្ហាញម៉ូដ Cara ម្នាក់ៗសឹងដាច់ផ្ងារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


