កីឡា
ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ជោគជ័យមុនប្រកួតជើងឯកគុនខ្មែរអាស៊ាន ចុងសប្ដាហ៍នេះ
វគ្គបណ្ដុះបណ្ដាលមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្តរជាតិ បានបញ្ចប់នៅល្ងាចថ្ងៃទី ៧ ខែធ្នូនេះ នៅខេត្តព្រះសីហនុ ដើម្បីត្រៀមដឹកនាំការប្រកួត និងកាត់សេចក្តីក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរអាស៊ាន ពីថ្ងៃទី ៩-១១ ខែធ្នូ ឆ្នាំ ២០២២ ក្នុងឱកាសបុណ្យសមុទ្រ លើកទី ៩ នាខេត្តព្រះសីហនុ។

លោក មាម ស៊ីសារ៉ា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ និងជាអ្នកចាត់ការទូទៅ ព្រឹត្តិការណ៍ជើងឯកគុនខ្មែរអាស៊ាន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម កម្រិតអន្តរជាតិនេះ រៀបចំធ្វើឡើងក្រោមការចែករំលែកបទពិសោធពីគ្រូឧទ្ទេស មកពីសហព័ន្ធប្រដាល់គុនខ្មែរអាស៊ី ពីថ្ងៃទី ៤-៧ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។ សិក្ខាកាម ជាអាជ្ញាកណ្ដាល-ចៅក្រមខ្មែរ មានចំនួន ៣០ នាក់ និងមន្ត្រីអន្តរជាតិ ២៥ នាក់ ដោយវគ្គនេះ នឹងបញ្ចប់នាល្ងាចថ្ងៃទី ៧ ខែធ្នូនេះ ក្រោមការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC)។

លោកបានចាត់ទុកថា នេះជាវគ្គដ៏សំខាន់ ដើម្បីត្រៀមដឹកនាំការប្រកួត ការកាត់សេចក្តី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ាន ពីថ្ងៃទី ៩-១១ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យសមុទ្រ។
ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានត្រៀមរៀបចំកីឡាករ កីឡាការិនី សរុប ១៧ នាក់ ដោយមានវិញ្ញាសាប្រកួត ផ្នែកបុរស ៧ នារី ៤ និងវិញ្ញាសាគុនគ្រូ ២ វិញ្ញាសា។ ចំពោះកីឡាករ កីឡាការិនី មកពីក្រៅប្រទេស រួមមាន ៖ កីឡាករមីយ៉ាន់ម៉ា ៤ នាក់ វៀតណាម ៧ នាក់ ម៉ាឡេស៊ី ៣ នាក់ ហ្វីលីពីន ២ នាក់ និងឥណ្ឌូណេស៊ី ៧ នាក់។ ផ្នែកកីឡាការិនី មកពីមីយ៉ាន់ម៉ា ២ នាក់ វៀតណាម ៤ នាក់ ម៉ាឡេស៊ី ម្នាក់។
បើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ាន ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ ក្នុងការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ការចូលរួមរបស់បណ្ដាប្រទេសទាំងអស់នេះ គឺជាជោគជ័យក្នុងការរៀបចំប្រដាល់គុនខ្មែរអន្តរជាតិមួយនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ «ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នៅក្នុងបុណ្យសមុទ្រនេះ គឺជាបុរេព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ហើយយើងក៏ទទួលបានការបណ្ដុះបណ្ដាលមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម មុនពេលការប្រកួតផ្លូវការ ក្នុងការសម្រួចគោលដៅ ទាំងកីឡាករ កីឡាការិនី និងអាជ្ញាកណ្ដាល-ចៅក្រម ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចគ្នាផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


