ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ បង្ហាញពីអគ្គិភ័យ និងការផ្ទុះដ៏រន្ធត់ នៅផ្សារទំនើប ក្រុងមូស្គូ
អគ្គិភ័យ បានឆាបឆេះមជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយនៅតំបន់ជាយក្រុងមូស្គូ ដោយមន្ត្រីក្នុងតំបន់និយាយថា អគ្គិភ័យបានឆាបឆេះហាងលក់រាយគ្រឿងសំណង់ ហើយរាលដាលទៅដល់ហាងផ្សេងទៀត និងបំផ្លាញអគារទាំងមូល។

បុគ្គលិកសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នៃអគ្គិភ័យ នៅផ្សារទំនើប Mega Khimki ដែលមានទីតាំងនៅជាយរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ក្រោយម៉ោង៦ព្រឹកថ្ងៃសុក្រនេះ។
មកដល់ម៉ោង៧និង៣០នាទីព្រឹក ភ្លើងបានឆាបឆេះលើផ្ទៃដីប្រមាណ៧.០០០ម៉ែត្រការ៉េ។ ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា អ្នកឆ្លើយតបដំបូងចំនួន៣០នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង បានជួយប្រយុទ្ធនឹងការផ្ទុះឡើងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ ថ្វីបើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មានមនុស្សនៅខាងក្នុងអគារ ពេលភ្លើងកំពុងឆាបឆេះក៏ដោយ។
ខ្សែអាត់វីដេអូដ៏គួរឲ្យរន្ធត់ បានបង្ហាញពីទំហំនៃការឆាបឆេះ រួមមានទាំងការផ្ទុះផងដែរ។

លោក Denis Andreev រដ្ឋអាជ្ញាប្រចាំតំបន់ Khimki បានទៅដល់កន្លែងកើតហេតុដើម្បីសង្កេតមើល ខណៈការិយាល័យរដ្ឋអាជ្ញាសម្រាប់តំបន់មូស្គូ បាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងរកឲ្យឃើញពីមូលហេតុ។
ភ្លាមៗនេះ គេមិនច្បាស់ទេថា តើអគ្គិភ័យចាប់ផ្តើមដោយរបៀបណា ប៉ុន្តែក្រុមមន្ត្រីបានបញ្ជាក់ថា វាបានផ្ទុះឡើងជាលើកដំបូងនៅក្នុងហាង OBI៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អគ្គិភ័យឆាបឆេះមួយចម្អិនកំពឹស នៅសាលាបង្រៀនកែសម្ផស្ស ក្នុងសង្កាត់និរោធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


