សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះមួយចម្អិនកំពឹស នៅសាលាបង្រៀនកែសម្ផស្ស ក្នុងសង្កាត់និរោធ
ភ្ញាក់ផ្អើលទាំងព្រឹក ដោយសារមានករណីអគ្គិភ័យមួយបានកើតឡើងនៅសាលាបង្រៀនកែសម្ផស្សមួយ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណកន្លះម៉ោង។

តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ឲ្យដឹងថា មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃទី ២ ខែវិច្ឆិកា ត្រង់ចំណុចអគារសាលាបង្រៀនកែសម្ផស្សជាន់ទី ៣ យីហោ ផានីតា ញូវស្តាយ៍ ទីតាំងស្ថិតតាមបណ្ដោយផ្លូវព្រែកបារាំង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអធិការរង បន្តថា មុនពេលកើតហេតុ សិស្សទៅរៀនកែសម្ផស្សដូចរាល់ថ្ងៃ ហើយបានឃើញផ្សែងចេញពីអគារជាន់ទី ៣ ដែលជាបន្ទប់បង្រៀនផ្ទាល់។ ភ្លាមៗនោះ កម្លាំងអាជ្ញាធរ សុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាបន្តបន្ទាប់ ចំនួន ៩ គ្រឿង មកជួយ ប៉ុន្តែពុំបានបាញ់ទឹកសូម្បីតែមួយរថយន្ត។ ក្នុងនោះ កម្លាំងជំនាញ បានយកបំពង់បាញ់ពន្លត់អស់ ៥ បំពង់ រហូតដល់រលត់។

ដោយឡែក អ្នកបម្រើការនៅសាលា ឲ្យដឹងថា ករណីអគ្គិភ័យនេះ ផ្ដើមចេញពីការសាកថ្មអាគុយកង់(កង់អាគុយ) ដែលសាលាបានដាក់តាំងលក់ ហើយកង់ខ្លះបញ្ចូលនៅជាន់ទី ៣។ ទោះជាយ៉ាងណា ពុំមានមនុស្សម្នាគ្រោះថ្នាក់ឡើយ។ អគ្គិភ័យ បានរលត់ទៅវិញនៅម៉ោង ៩ និង ១០ នាទី ព្រឹកថ្ងៃដដែល៕
អត្ថបទ ៖ នរា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


