KPT+
គំនូរល្បីៗទូទាំងពិភពលោក ៦ ផ្ទាំង ត្រូវគេលួច ដោយសារតែតម្លៃរាប់លាន
គំនូរមួយចំនួនត្រូវគេលួចយកទៅលក់នៅទីផ្សារងងឹតក្នុងតម្លៃដ៏ខ្ពស់ គំនូរខ្លះត្រូវរកឃើញវិញ ខ្លះត្រូវប្រគល់ឲ្យវិញ និងខ្លះទៀតបាត់ឈឹងរហូតមកដល់បច្ចុប្បន្ន។ ការលួចគំនូរគឺជារឿងប្លែកតែមិនថ្មី ព្រោះវាធ្លាប់កើតឡើងចំពោះរូបគំនូរល្បីៗខាងក្រោមនេះ៖
១. Mona Lisa គូរដោយ Leonardo Da Vinci

ក្នុងឆ្នាំ ១៩១១ Mona Lisa គឺជាគំនូរដ៏ល្បីបំផុតដែលត្រូវបុគ្គលិកសារៈមន្ទីរ The Louvre លួច។ លោក Vincenzo Peruggia (អ្នកលួច) បានលាក់គំនូរក្នុងទូរខោអាវនៅកន្លែងស្តុកអីវ៉ាន់រហូតដល់យប់ឡើងគាត់ក៏លួចយកចេញទៅ ៣ឆ្នាំក្រោយមកគេចាប់គាត់បាននិងរកឃើញគំនូរវិញ។
២. The Pigeon with Green Peas (ព្រាបនិងសណ្ដែកបៃតង) គូរដោយ Pablo Picasso
វាត្រូវបានគេលួចចេញពីសារៈមន្ទីរ Musée d’Art Moderne de la Ville de Paris ក្នុងឆ្នាំ២០១០ ខែឧសភា ជាមួយនឹងគំនូរផ្សេងៗ៤ផ្ទាំងទៀត។ សរុបទឹកប្រាក់គំនូរ ៥ផ្ទាំងនោះមានតម្លៃប្រហែល ១០០លានដុល្លារ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ អ្នកលួចមានតែម្នាក់ឯងទេ ចំណែកឯគំនូរវិញបាត់មកទល់សព្វថ្ងៃ។

៣. Reading Girl in White and Yellow (ក្មេងស្រីអានសៀវភៅស្លៀករ៉ូបសនិងលឿង) គូរដោយ Henri Matisse
គំនូរខាងលើ ត្រូវបានលួចពីសារៈមន្ទីរទីក្រុង Rotterdam ប្រទេសហូឡង់ ក្រុមចោរមួយក្រុមចូលទៅលួចតាមច្រកចេញនិងលួចបានគំនូរជាច្រើនផ្ទាំងប្រើរយៈពេលមិនដល់ ២នាទីផង។ ខណៈពេលតាមចាប់ខ្លួនចោរ មានម្ដាយរបស់សមាជិកចោរម្នាក់ភ័យពេកក៏យកគំនូរនោះទៅកប់នៅវាលកប់ខ្មោចក្រៅភូមិ ក្រោយមកគាត់យកវាមកដុតក្នុងចង្ក្រានរបស់គាត់ឡើងឆេះម៉ត់គ្មានសល់។

៥. The Concert (ការប្រគុំតន្ត្រី) គូរដោយ Johannes Vermeer
ឆ្នាំ១៩៩០ មានក្រុមចោរមួយក្រុមបន្លំខ្លួនធ្វើជាប៉ូលិសបុកចូលទៅក្នុងសារៈមន្ទីរ Isabella Stewart Gardner ហើយលួចគំនូរសរុប ១៣ផ្ទាំង។ មកដល់ឥលូវគំនូរតម្លៃ ២០០លានដុល្លារនេះ នៅមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែវាមិនមែនជាលើកទីមួយដែលត្រូវបានគែលួចទេ។

៦. Poppy Flowers គូរដោយ Vincent Van Gogh
កាលពីឆ្នាំ ២០១០ គំនូរនេះត្រូវបានគេលួចពីសារៈមន្ទីរ Mahmoud Khalil Museum ក្នុងរដ្ឋCairo និងប្រទេសEgypt។ ទោះបីជាគំនូរនេះវាតូចខ្លាំងមែន ប៉ុន្តែតម្លៃវិញប្រហែលជាលើស ៥០លានដុល្លារទៀត។ អ្នកដឹងទេថាមុនឆ្នាំ២០១០ គំនូរនេះធ្លាប់បាត់ម្ដងហើយនៅឆ្នាំ ១៩៧៧-១៩៨៧ ដោយសារតែការយកចិត្តទុកដាក់ស៊ើបអង្កេតទើបគេរកឃើញវិញ លើកនេះមិនទាន់រកឃើញទេ៕

ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ គំនូរ ១០ ផ្ទាំងនេះ មានឈ្មោះល្បីទូទាំងពិភពលោក ឯតម្លៃវិញកប់ក្ដោង
ចុចអាន៖ គំនូរ ៦ ប្រភេទ គួរមានតាំងលម្អក្នុងផ្ទះដើម្បីបង្កើនសិរីសួស្ដីដល់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


