Connect with us

សន្តិសុខសង្គម

អាវុធហ្ថតខេត្តស្ទឹងត្រែង បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីលួច និង​គ្រឿងញៀន

បានផុស

នៅ

ជនសង្ស័យ២នាក់ត្រូវបានអាវុធហ្ថតខេត្តស្ទឹងត្រែង ធើ្វការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ពាក់ព័ន្ធករណីលួច និង​គ្រឿងញៀន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ធ្វើការស្រាវជ្រាវ រហូតឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​គ្រឿងញៀន។

គួររំលឹកផងដែរថា កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៩:០០នាទី​យប់ ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ បន្ទាប់​ពី​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក ​ViVO ចំនួន​ ១​គ្រឿង ។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​ភ្លាម លោក​វរសេនីយ៍ទោ ហ៊ាន សុវណ​ក​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧២២ កម្លាំង​ជំនាញបានបើកការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ។ ក្នុង​រង្វង់ប្រតិបត្តិការ​នេះ សមត្ថកិច្ច​​បាន​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​សេព និង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ។

បច្ចុប្បន្នជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម