កីឡា
រឿងរ៉ាវខ្លះៗរបស់វីរបុរស Julian Alvarez ដែលទើបជួយអាហ្សង់ទីន យកឈ្នះលើក្រូអាត
វេទិកាបណ្តាញទំនាក់ទំនងសង្គមពេលនេះកំពុងផ្ទុះល្បីរូបថតពីរសន្លឹករបស់ “វីរបុរស” អាហ្សង់ទីន Lionel Messi និង Julian Alvarez កាលពីជាង ១០ឆ្នាំមុន និងក្នុងពេលបច្ចុប្បន្ន។
កាលពី ១១ឆ្នាំមុន នៅឯការប្រកួតបាល់ទាត់ក្នុងស្រុកមួយ នៅពេលអ្នកសារព័ត៌មានបានសួរក្មេងប្រុសម្នាក់នូវគោលបំណងទៅថ្ងៃអនាគត គេបានឆ្លើយថា សុបិនរបស់គេគឺចង់លេងនៅក្នុងព្រឹត្តិការណ៍ World Cup ហើយកីឡាករបាល់ទាត់ដែលក្មេងប្រុសរូបនេះគោរពស្រឡាញ់ជាងគេគឺ Lionel Messi ។ លុះជាង ១០ឆ្នាំក្រោយ ក្មេងប្រុសម្នាក់នេះមិនត្រឹមតែក្លាយជាកីឡាករនៅក្នុងការប្រកួតបាត់ទាត់ពិភពលោក World Cup 2022 ប៉ុណ្ណោះទេ គេថែមទាំងបានក្លាយជាមិត្តរួមក្រុមរបស់ Lionel Messi ដែលជួយឱ្យអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រទៀតផង។
ខាងក្រោមជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់កីឡាករអាហ្សង់ទីន Julian Alvarez!
កាលពីយប់មិញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តទល់នឹងក្រូអាត អាហ្សង់ទីនបានយកឈ្នះដោយពិន្ទុ ៣-០ ឈ្នះទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2022។ ក្នុងនោះការសហការគ្នាដ៏ល្អរវាងតារាបាល់ទាត់ Lionel Messi ជាមួយកីឡាករវ័យក្មេង Julian Alvarez ត្រូវបានគេហៅថា ជាការរួមបញ្ចូលគ្នានៃ “វីរបុរស” ពីររូប។ ជាពិសេស ទំនាក់ទំនងរវាង Messi និង Julian មិនត្រឹមតែជាមិត្តរួមក្រុមប៉ុណ្ណោះទេ ថែមទាំងរវាងអ្នកគាំទ្រ និង Idol ទៀតផង។
ក្នុងនាមជាវីរបុរសបាល់ទាត់ឈានមុខគេរបស់ពិភពលោក នរណាក៏ដឹងដែរថា Messi បានក្លាយជាអាយដលដ៏អស្ចារ្យសម្រាប់កីឡាករបាល់ទាត់ជាច្រើននាក់ សឹងនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ហើយក្នុងនោះក៏មាន Julian ម្នាក់ផងដែរ។
កីឡាករ Julian Alvarez កើតនៅឆ្នាំ២០០០ រស់នៅក្នុងប្រទេសអាហ្សង់ទីន។ តាំងពីកុមារភាពមក គេជាមនុស្សស្រឡាញ់វិស័យកីឡាបាល់ទាត់ខ្លាំងបំផុត ហើយបានចាត់ទុក Messi ជា Idol របស់គេតាំងពីតូចៗមកម្ល៉េះ។ នៅអាយុ ១២ ឆ្នាំ Julian មានឱកាសបានជួប និងថតរូបជាមួយ Messi ។ ក្នុងបទសម្ភាសន៍មួយ Julian បាននិយាយថា ក្តីសុបិនដ៏ធំបំផុតរបស់គេគឺការចូលរួមប្រកួតនៅ World Cup។
បន្ទាប់ពីលេងជាច្រើនឆ្នាំនៅលីគយុវជន ក្នុងឆ្នាំ ២០១៨ Julian បានលេងជាផ្លូវការក្នុងលីគអាជីពក្នុងនាមជាសមាជិកក្លឹប River Plate ។ បន្ទាប់មកគេបានចូលរួមជាមួយក្រុម Manchester City ។ ក្នុងរយៈពេល ១០ ឆ្នាំនៃការប្រឡូកក្នុងវិស័យបាល់ទាត់ Julian Alvarez បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនាញជាមួយនឹងការលេងប្រកបដោយភាពច្នៃប្រឌិត និងបត់បែនរបស់គេ។ លុះមកដល់ឆ្នាំ ២០២២ ក្តីស្រមៃក្នុងវ័យកុមារភាពរបស់ Julian បានក្លាយជាការពិត នៅពេលដែលគេបានក្លាយជាសមាជិកនៃក្រុមអាហ្សង់ទីន ហើយក្លាយជាមិត្តរួមក្រុមជាផ្លូវការជាមួយ Messi ។
នៅក្នុងព្រឹត្តិការណ៍ World Cup 2022 អ្នកគាំទ្របាល់ទាត់ពេញចិត្តនឹងសមត្ថភាពនៃការបញ្ជូនបាល់យ៉ាងរហ័សរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះខ្លាំងបំផុត។ សូម្បីតែគ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni បានទុកឱកាស Julian លេងជាខ្សែប្រយុទ្ធដ៏សំខាន់ទៀតផង។ បន្ទាប់ពីជ័យជម្នះ ៣-០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកជំនាញបាននិយាយថា កីឡាករអាហ្សង់ទីន លេខ ៩ និង លេខ ១០ គឺជាកីឡាករប្រកួតដ៏ល្អឥតខ្ចោះនៅក្នុងព្រឹត្តិការណ៍ World Cup 2022 ។ បច្ចុប្បន្ន ទាំង Messi និង Julian ត្រូវបានប្រជាជនអាហ្សង់ទីនកោតសរសើរ និងចាត់ទុកជាវីរបុរសគ្រប់គ្នា សូម្បីអ្នកគាំទ្រក្រុមអាហ្សង់ទីនផ្សេងទៀតនៅលើពិភពលោក ក៏ស្ញើចសរសើរសមត្ថភាពកីឡាករទាំងពីររូបនេះយ៉ាងពេញទំហឹងផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


