Connect with us

កីឡា

តើអាវផាយ ដែល Messi ពាក់ពេលលើកពាន World Cup គឺជាអ្វី?

បានផុស

នៅ

FIFA បានសម្រេចចិត្តឲ្យកីឡាករ Lionel Messi ពាក់អាវផាយប្រពៃណីរបស់ប្រទេសកាតាសម្រាប់ ការលើកបង្ហាញពានរង្វាន់ World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi បាន​ដឹកនាំ​អាហ្សង់ទីន​ឈានទៅរកការលើក​ពាន World Cup ឆ្នាំ២០២២ ក្រោយ​ពី​ស្មើ​បារាំង ៣-៣ ហើយយកឈ្នះដោយការស៊ុត​បាល់​ប៉េណាល់ទីកាត់សេចក្តី។

វា​ជា​ពាន​រង្វាន់ World Cup លើក​ដំបូង​សម្រាប់ Messi។ ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ តារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវបានគេប្រាប់ឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីកាតា សម្រាប់ការលើកពានរង្វាន់អបអរ។

ពេល Messi ដើរលើឆាកទៅយកពានរង្វាន់ World Cup ជាមួយប្រធាន FIFA លោក Gianni Infantino, Messi ត្រូវបានគេពាក់ឲ្យនូវអាវផាយដែលមានប្រជាប្រិយភាពនៅក្នុងពិភពអារ៉ាប់រាប់ពាន់ឆ្នាំមកហើយ។ បន្ទាប់​មក Messi បាន​បន្តពាក់អាវនេះ​នៅ​ពេល ​គាត់​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម និង​ថតរូប​ជាមួយ​នឹង​ពាន។

អាវ​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ bisht ​នៅក្នុង​ប្រទេស​កាតា។ ជាធម្មតា វាត្រូវបានពាក់ដោយឥស្សរជនក្នុងពិធីមង្គលការ និងឱកាសផ្លូវការផ្សេងទៀត រួមទាំងពិធីបុណ្យនានាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ ឈ្នះទាំងពាន បំបែកទាំងកំណត់ត្រាមួយទៀត សម្រាប់ Messi យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម