កីឡា
ប៉ះកម្ពុជាល្ងាចនេះ ឥណ្ឌូនេស៊ីមានកីឡាករលេងក្រៅស្រុក៦នាក់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី វេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូនេះ នៅកីឡដ្ឋាន Gelora Bung Karno វគ្គសន្សំពិន្ទុក្នុងពូល A ជើងឯកលំដាប់ទី១នៅអាស៊ាន AFF Championship ដែលមានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV។

នេះជាការប្រកួតលើកទី២របស់កម្ពុជា បន្ទាប់ពីឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-២ ថ្ងៃបើកឆាកក្នុងពូល កាលពីថ្ងៃទី២០ ខែធ្នូ ខណៈនេះជាការប្រកួតលើកដំបូងរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី។
និយាយតែប៉ះគ្នាវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF Championship នេះគិតចាប់តាំងពីឆ្នាំ១៩៩៦មកធ្លាប់ជួបគ្នា៥ដង។ លើកទី១ឆ្នាំ១៩៩៦ កម្ពុជា ចាញ់ឥណ្ឌូនេស៊ី ០-៣, លើកទី២ ឆ្នាំ២០០២ ចាញ់ ២-៤, លើកទី៣ ឆ្នាំ២០០៤ ចាញ់ ០-៨, លើកទី៤ ឆ្នាំ២០០៨ ចាញ់ ០-៤ និងលើកទី៥ ចាញ់២-៤។
ឥណ្ឌូនេស៊ី បានត្រៀមប្រហែលជា៣សប្តាហ៍កន្លងមកហើយត្រៀនការប្រកួត AFF Championship នេះ។ ពួកគេមានប្រៀបលើកម្ពុជាដោយសារប្រកួតដំបូង មានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ និងជាម្ចាស់ផ្ទះថែមទៀត។ ជាពិសេសទៀតនោះ ពួកគេមានកីឡាករ៦រូបលេងនៅក្រៅប្រទេស។ ខាងក្រោមជាកីឡាករឥណ្ឌូនេស៊ី៦រូបដែលលេងនៅក្រៅប្រទេស ហើយខ្លះជាកូនកាត់ថែមទៀត។
- កីឡាករ Jordi Amat ខ្សែការពារមកពីក្លឹប Johor Darul Ta’zim លីគកំពូលរបស់ម៉ាឡេស៊ី។
- កីឡាករ Pratama Arhan ខ្សែការពារមកពីក្លឹប Tokyo Verdy លីគទី២របស់ជប៉ុន។
- ប្រធានក្រុម Asnawi Mangkualam ខ្សែការពារមកក្លឹបAnsan Greeners លីគទី២របស់កូរ៉េខាងត្បូ។
- កីឡាករ Witan Sulaeman ខ្សែបម្រើមកពីក្លឹប AS Trenčín លីគរបស់ប្រទេសស្លូវ៉ាគី។
- កីឡាករ Egy Maulana Vikri ខ្សែបម្រើមិនទាន់មានក្លឹបលេង បន្ទាប់ពីក្លឹប ViOn Zlaté Moravce របស់ប្រទេសស្លូវ៉ាគីបញ្ចប់កុងត្រាឆ្នាំ២០២២នេះ។
- កីឡាករ Saddil Ramdani ខ្សែបម្រើមិនទាន់មានក្លឹបលេង បន្ទាប់ពី Sabah របស់ម៉ាឡេស៊ីបញ្ចប់កុងត្រាក្នុងឆ្នាំ២០២២នេះ៕






អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


