ព័ត៌មានជាតិ
សូម្បីអ្នករួមបន្ទប់ក៏មិនលើកលែង! បុរសម្នាក់ចាក់សម្លាប់ជនជាតិចិនដូចគ្នា
ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ដោយសារជនជាតិចិនដូចគ្នា ចាក់សម្លាប់អ្នករួមបន្ទប់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង០៤និង៥០នាទីទៀបភ្លឺ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីឃាតកម្មខាងលើ បង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលឲ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យខាងលើ ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំនៅអធិការ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕


អត្ថបទ៖ អពៅ
សូមចុចអាន៖ បញ្ជូនបក្សពួកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលឡើងតុលាការ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ