KPT+
យុវជនមួយក្រុម ប្ដេជ្ញាធ្វើយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ នៅទូទាំង ២៥ រាជធានី-ខេត្ត
ក្រុមការងារ សៀវភៅមួយ សហគមន៍មួយ គ្រោងបើកសម្ពោធជាផ្លូវការនៃ កម្មវិធីសៀវភៅមួយ សហគមន៍មួយ (One book One community) នៅទាំង ២៥ រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅ ខេត្តកំពងស្ពឺ នៅថ្ងៃទី១៣ ១៤ ១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក សុខ ឡាក់ ប្រធាន កម្មវិធីអភិវឌ្ឍន៍បណ្ណាល័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា គោលបំណងសំខាន់របស់កម្មវិធី គឺផ្ដោតលើការរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់ដល់ការអប់រំ និងកម្មវិធីបណ្ដុះទន្លាប់ការអាន ដោយផ្ដល់ជូនជាសៀវភៅចំនួន ២៥ ០០០ ក្បាល សម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា, បង្កើនការយល់ដឹងបន្ថែមពីវប្បធម៌អានសៀវភៅ និងសង្គមពុទ្ធិ ចូលរួមគាំទ្របណ្ណាល័យនៅតាមសហគមន៍ កសាងសមត្ថភាពធនធានមនុស្សចាប់ពីថ្នាក់មូលដ្ឋាន និងផ្ដល់ឱកាសឱ្យពួកគេទទួលបាននូវជីវភាពដែលល្អប្រសើរ និងអាចបន្តការសិក្សានៅក្រៅប្រទេស។

លោក សុខ ឡាក់ បានឱ្យដឹងបន្ថែមថា បណ្ណាល័យខេត្តកំពង់ស្ពឺ ចូលរួមជាម្ចាស់ផ្ទះដំបូងគេ ក្នុងការរៀបចំយុទ្ធនាសៀវភៅមួយ សហគមន៍មួយ មុននឹងចេញទៅ ២៤ ខេត្តក្រុងទៀត។

លោក សុខ ឡាក់ លើកឡើងថា៖ “មកដល់ពេលនេះ យុទ្ធនាការនឹងចេញជារូបរាងនៅខេត្តកំពង់ស្ពឺ រួចក៏កំពុងជជែកជាមួយខេត្តដទៃទៀតក្នុងការចូលរួមធ្វើយុទ្ធនាការនេះឱ្យចេញជារូបរាងផងដែរ។ ដើម្បីដំណើរការយុទ្ធនាការនេះ ២៥ខេត្តក្រុង វាទាមទារការចូលរួមពីស្ថាប័ន និងសាធារណជនជាច្រើន ហើយវាក៏អាស្រ័យពីកិច្ចសហការណ៍នៅតាមខេត្តផងដែរ។ អ្វីដែលសង្ឃឹមនោះ នឹងមានការចូលរួមពីស្ថាប័នផ្សេង ក្នុងការជំរុញវប្បធម៌អាននៅសហគមន៍ផ្សេង”។

លោក សុខ ឡាក់ បញ្ជាក់ថា បច្ចុប្បន្នមាន សហព័ន្ធសេវាកម្មអប់រំកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការរៀបចំដំណើរការកម្មវិធី, ក្រុមហ៊ុន CamKPI ចូលរួមជួយរៀបចំកម្មវិធី វាគ្មិនសម្រាប់កម្មវិធី, អង្គការ Sipar ចូលរួមយ៉ាងសកម្មរឿងបណ្ណាល័យចល័ត និងការងារផ្សេងៗ។

ជាមួយគ្នានេះ លោក សុខ ឡាក់ បានឱ្យដឹងថា៖ “យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ជួបឧបសគ្គមួយចំនួនដូចជាបញ្ហា ធនធានមនុស្ស ធនធានបច្ចេកទេស ធនធានហិរញ្ញវត្ថុ។ បញ្ហាធនធានមនុស្ស គឺគៀគរស្ថាប័នចូលរួមជាមួយគ្នា និងជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងការចូលរួម, បញ្ហាបច្ចេកទេស គឺព្យយាមធ្វើតាមលទ្ធភាបដែលអាចធ្វើបាន, បញ្ហាធនធានហិរញ្ញវត្ថុ ក្រុមការងារកំពុងដុតដៃដុតជើងក្នុងគៀរគរតាមរូបភាពស្វែងរកពីការឧបត្ថម្ភពីក្រុមហ៊ុនផង ពីបុគ្គលផង”។

លោក សុខ ឡាក់ លើកឡើងថា វប្បធម៌អាន ពិតជាមានសារៈសំខាន់ក្នុងការជំរុញគុណភាពធនធានមនុស្ស និងការអភិវឌ្ឍន៍សង្គមជាតិ។ សង្គមដែលខ្វះវប្បធម៌អាន នឹងបង្កើនថ្លៃដើមផលិតកម្ម និងហានិភ័យសង្គម។ លោក អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួម យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ទាំងអស់គ្នា និងអាចចូលរួមបរិច្ចាគតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដើម្បីរួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍ នៅទូទាំង ២៥ខេត្ត/រាជធានី នៅកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


