ជីវិតកម្សាន្ដ
Selena Gomez ទទួលស្គាល់ថា នាងមានបញ្ហាសុខភាព ពេលកំពុងសម្រកទម្ងន់
តារាចម្រៀងនិងសម្តែងស្រីល្បីឈ្មោះ Selena Gomez ទទួលស្គាល់ថា នាងនៅតែមានបញ្ហាសុខភាពនៅពេល ដែលនាងកំពុងសម្រកទម្ងន់។

ស្ថិតក្នុងការព្យាបាលជំងឺបាយប៉ូឡា Selena Gomez បាននិយាយថា នាងមានអារម្មណ៍យ៉ាងច្បាស់ពីស្ថានភាពសុខភាពរបស់នាង ជាពិសេសលើចិត្តសាស្ត្រ និងការប្រែប្រួលនៃទម្ងន់ខ្លួន។ នៅពេលនេះ សម្រាប់ការឡើងទម្ងន់គួរឱ្យ កត់សម្គាល់ ហើយពិតជា “អស់សង្ឃឹម” មុនពេលគ្រប់គ្រងទម្ងន់ របស់នាង។

ជាមួយគ្នានេះ Selena Gomez ក៏បាននិយាយដែរថា នាងមានអាការខ្លះៗ នៅពេលនាងត្រូវលេបថ្នាំរយៈពេលយូរ រួមទាំងការគេងមិនលក់រ៉ាំរ៉ៃ ដែលធ្វើឲ្យតារាស្រីរូបនេះតែងតែមានអារម្មណ៍ហត់នឿយ សូម្បីតែពេលខ្លះក៏ដោយ។ លើសពីនេះ លក្ខខណ្ឌមួយទៀតដែល Selena Gomez ប្រឈម មុខគឺហានិភ័យនៃការពិបាកមានកូនថែមទៀតផង។

យ៉ាណាមិញ Selena Gomez ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ មិត្តភ័ក្តិ សហការី និងអ្នកគាំទ្រដែលតែងតែគាំទ្រនាងក្នុងពេលនាងមានជំងឺ។ ជាពិសេសនាងបានផលិតឯកសារភាពយន្ត Selena Gomez: My Mind and Me ដែលបង្ហាញពីការព្យាបាលជំងឺរបស់នាងផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Justin Bieber រិះគន់ម៉ាកយីហោ H&M ខណៈប្រើរូបលោកដោយគ្មានការអនុញ្ញាត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


