ជីវិតកម្សាន្ដ
Justin Bieber រិះគន់ម៉ាកយីហោ H&M ខណៈប្រើរូបលោកដោយគ្មានការអនុញ្ញាត
តារាចម្រៀង Justin Bieber បានរិះគន់ H&M ថាជាផលិតផលមិនល្អ ដោយតារាចម្រៀងប្រុសរូបនេះបញ្ជាក់ថា ម៉ាកយីហោនេះប្រើរូបរបស់លោកដោយគ្មានការអនុញ្ញាត។

យោងទៅតាមគេហទំព័រព័ត៌មានកម្សន្ត People បានរាយការណ៍ថាJustin Bieber មិនសប្បាយចិត្ត នឹងផលិតផលថ្មីដែលចេញរបស់ H&M នោះទេ ដោយនៅលើទំព័រផ្ទាល់ខ្លួនរបស់តារាចម្រៀងប្រុស រូបនេះបាននិយាយថា “ទំនិញរបស់ H&M សុទ្ធតែជាសំរាម ហើយខ្ញុំមិនបានយល់ព្រមទេ កុំទិញ”។

Justin Bieber បាននិយាយថា គាត់មិនយល់ស្របនឹងការរចនាម៉ាកយីហោណាមួយនោះទេ ។ លើសពីនេះតារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានណែនាំអ្នកគាំទ្រកុំឲ្យចំណាយប្រាក់លើផលិតផលទាំងនេះថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីមានការរិះគន់របស់ Justin Bieber នៅលើអ៊ីនធឺណិតរួចមកម៉ាកយីហោ H&M បានចេញសេចក្តីថ្លែងការណ៍គោរពចំពោះកិច្ចសហការខ្លួន ជាមួយ Justin Bieber ដោយបានដកសំលៀកបំពាក់ដែលមានរូបភាព Justin Bieber ចេញពីហាងទូទាំងពិភពលោក និងតាមអ៊ីនធឺណិតផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្រឹមរយៈពេល ៤ ថ្ងៃ រឿង Avatar វគ្គ ២ ត្រៀមនឹងរកចំណូលបាន ៥០០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


