Connect with us

សុខភាព

អាហារ ៥ ប្រភេទ ត្រូវចៀសវាងអំឡុងពេលបំបៅដោះកូន

បានផុស

នៅ

ការស្រាវជ្រាវបានបង្ហាញថាអាហារដែលម្ដាយទទួលទានមានឥទ្ធិពលទៅលើទឹកដោះពិតប្រាកដមែន ។ ដូចនេះម៉ាក់ៗត្រូវជៀសវាងអាហារទាំង ៥ ខាងក្រោមដើម្បីការពារកុំឲ្យមានផលរំខានដល់កូនតូច ៖

១. ត្រីមានជាតិបារតខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រី និងគ្រឿងសមុទ្រខ្លះមានកម្រិតជាតិបារតខ្ពស់ អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់ទារកជាអចិន្ត្រៃយ៍ ។ ជាលទ្ធផល ពួកគេអាចមានការយឺតយ៉ាវ ឬចុះខ្សោយនៅក្នុងការយល់ដឹង ការប្រើប្រាស់ដៃ ការនិយាយ និងការរៀនភាសាជាដើម។ ហេតុនេះហើយ ម៉ាក់ៗគួរតែជៀសវាងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីឆ្លាម ត្រីដាវ និងត្រីធូណាភ្នែកធំ ។

២. ថ្នាំបុរាណ

ថ្នាំបុរាណជាច្រើនមិនដែរឆ្លងកាត់ការពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះទេ ថែមទៀតមិនមានការទទួលស្គាល់ពីរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថទៀតផង ។ មុនពេលប្រើប្រាស់ថ្នាំអ្វីក៏ដោយត្រូវមានការត្រួតពិនិត្យពីគ្រូពេទ្យជំនាញជាមុនសិនសឹមប្រើប្រាស់ ។

៣​. ជាតិអាល់កុល

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ការផ្ដាច់គ្រឿងស្រវឹងគឺជា ជម្រើសដែលមានសុវត្ថិភាពបំផុត អំឡុងពេលបំបៅដោះ ។ ការស្រាវជ្រាវបង្ហាញថា បរិមាណជាតិអាល់កុលក្នុងទឹកដោះម្តាយកើនឡើងដល់ ៣០-៦០ នាទីបន្ទាប់ពីកែវចុងក្រោយ ។ លើសពីនេះទៀត ជាតិអាល់កុលអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយរហូតដល់ ២-៣ ម៉ោងឯណោះ ឬយូរជាងធម្មតាបើសិនសេពច្រើន ។ 

៤. កាហ្វេអ៉ីន

កាហ្វេ, សូដា, តែ, សូកូឡា សុទ្ធតែជាប្រភពអាហារផ្ទុកកាហ្វេអ៉ីន ។ រាល់ពេលម៉ាក់ៗទទួលទាន ជាតិកាហ្វេអ៉ីនខ្លះនឹងរត់ទៅនៅនឹងទឹកដោះ ។ ជាក់ស្ដែង កាហ្វេអ៉ីនផ្ដល់ផលប៉ះពាល់ជាខ្លាំងដល់ទារកដោយសារទារកមិនអាចបំបែក និងរំលាយជាតិកាហ្វេអ៉ីនបានល្អដូចមនុស្សធំឡើយ ។ 

៥. អាហារកែច្នៃ

ការស្រាវជ្រាវថ្មីៗរកឃើញថា របបអាហារម្ដាយមានឥទ្ធិពលទៅលើរបបអាហារកូននាពេលអនាគត ។ ណាមួយអាហារកែច្នៃសម្បូរទៅដោយ ជាតិស្ករ កាឡូរីខ្ពស់ ខ្លាញ់អាក្រក់ និងមិនសម្បូរសារធាតុចិញ្ចឹមធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់មនុស្ស ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ស្ត្រី​គ្រប់រូប​គួ​រយល់ដឹង​ពី​ការ​បំបៅកូន​ ដោយ​ទឹកដោះ​ម្តាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥៣ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម