Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាលដាក់ចេញវិធានការ៧​ចំណុច​​ទប់ស្កាត់ហានិភ័យលើអាជីវកម្មទូកដចម្លង

បានផុស

នៅ

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់ចេញវិធានការចំនួន៧ចំណុចដើម្បីទប់ស្កាត់ហានិភ័យទៅលើ​អាជីវ​កម្មទូក ដ ចម្លងដែលមានមូលដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការដាក់ចេញវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការប្រកបអាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល មិនទាន់អនុវត្ដបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លងឱ្យបានល្អប្រសើរនៅឡើយទេ ហើយកន្លងមកបានបណ្តាលឱ្យស្លាប់អាយុជីវិតមនុស្សផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅរសៀលថ្ងៃទី០៣មករា នេះ លោក អភិបាលខេត្តបានមានប្រសាសន៍​ថា ចាប់ពីពេលនេះតទៅ រាល់ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ព្រោះថា កន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លងមិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកដចម្លងឱ្យបានប្រសើរនៅឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដរចម្លងមួយគ្រឿងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបង្កឱ្យបាត់បង់ជីវិតសិស្សសាលាចំនួន​១២នាក់ ក្នុងឧប្បត្តិហេតុនោះបណ្ដាលមកពីទូកដរចម្លងនេះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញពីចំណុចខ្វះខាតទាំងនេះ និងក្នុងគោលបំណងធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើររដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់កំពុងប្រកបអាជីកម្មនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវអនុវត្តវិធានការ៧ចំណុចដូចជា៖ ទី១ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប។

ទី២ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវប្រើប្រាស់ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។

ទី៣ ត្រូវមានប្រជាការពារម្នាក់ប្រចាំការណ៍តាមកំពង់ចម្លងដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។

ទី៤ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង។

ទី៥ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកពោងសុវត្ថិភាពភ្លើងបំភ្លឺខ្សែពួរអាវពោងកំណល់។

ទី ៦ អ្នកបើកបរទូកចម្លងត្រូវមានប័ណ្ណបើកបរ។ និងទី៧ ត្រូវរៀបចំផ្លូវឡើងចុះនិងផែឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។

លោកអភិបាលខេត្តបានបន្ថែមថា ចំពោះអាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱបត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់​​ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ក្នុងនោះផងដែររដ្ឋបាលខេត្តស្នើដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុងស្រុករដ្ឋបាលឃុំសង្កាត់ចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តកណ្ដាលនឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មចម្លងជាដាច់ខាត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្ដេចធិបតី សាទរក្រសួងកិច្ចការនារី និងធនាគារជាតិ ដែលទទួលបានពានរង្វាន់សកលពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក

សេដ្ឋកិច្ច៤ នាទី មុន

សេដ្ឋកិច្ច​ជប៉ុន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​​​ ដោយ​សារ​​​​ការ​​ប្រើ​ប្រាស់​ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ក្រុមហាម៉ាស ថា បទឈប់បាញ់មិនអាចទៅរួច ដោយសារពាក្យសម្តីលោក បៃដិន ប៉ុន្មានម៉ាត់

សន្តិសុខសង្គម១ ម៉ោង មុន

ផ្គររន្ទះ និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋមួយចំនួន និងផ្តាច់ជីវិតមនុស្សម្នាក់នៅស្រុកបវេល

សន្តិសុខសង្គម១ ម៉ោង មុន

យកគ្រាប់សល់ពីសង្គ្រាមមកដំឆ្នៃជាកណ្ដឹងគោ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម