Connect with us

សេដ្ឋកិច្ច

ឆ្នាំ ២០២២ CDC អនុម័តគម្រោងវិនិយោគ ១៦២ មានទុនជិត ៤ ពាន់លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC) ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០២២ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៦២ គម្រោង មាន​ទុន​ជាង ៣៩២៧ ដុល្លារ​អាមេរិក ដោយ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង ១៤១១៩៩ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ ១៦២ ក្នុង​នោះ​នៅ​ខែ​មករា បាន​អនុម័ត​ច្រើន​ជាង​គេ រហូតដល់​ទៅ​ចំនួន ២៤ គម្រោង មាន​ទុន​វិនិយោគ​ជាង ២២៧៧ លាន​ដុល្លារ និង​ផ្ដល់​ការងារ​ចំនួន ១៩៩០៥ កន្លែង។ ខែ​កុម្ភៈ មាន ១២ គម្រោង មាន​ទុន​វិនិយោគ ៨៨,៦៤៥ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ១១៥៥៣ កន្លែង។ ខែ​មីនា មាន ៤ គម្រោង មាន​ទុន​វិនិយោគ ១៣,៦ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ២៩៣០ កន្លែង។ ខែ​មេសា មាន ១២ គម្រោង មាន​ទុន​វិនិយោគ ៧១,៧ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ៨២៧៤ កន្លែង។ ខែ​ឧសភា មាន ២០ គម្រោង មាន​ទុន​វិនិយោគ ១៩៨,១ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ១២៣៩៥ កន្លែង។ ខែ​មិថុនា មាន ១៥ គម្រោង មាន​ទុន​វិនិយោគ ១២៣ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ១១៥៧០ នាក់។ ខែ​កក្កដា មាន ៨ គម្រោង មាន​ទុន​វិនិយោគ ១១៧,៨ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ៧៩១៧ នាក់។ ខែ​សីហា មាន ១៧ គម្រោង មាន​ទុន​វិនិយោគ ២០៣,១ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ១១១៩៧ នាក់។ ខែ​កញ្ញា មាន ២១ គម្រោង មាន​ទុន​វិនិយោគ ១៣០ លាន​ដុល្លារ ផ្ដល់​ការងារ​ចំនួន ៣៤៨៣៤ កន្លែង។ ខែ​តុលា មាន ១១ គម្រោង មាន​ទុន​វិនិយោគ ៦០.៤៨ លាន​ដុល្លារ បង្កើត​ការងារ​ចំនួន ១២៥៧០ កន្លែង ខែ​វិច្ឆិកា មាន ១៣ គម្រោង មាន​ទុន​វិនិយោគ ៤៤៦.៨ លាន​ដុល្លារ បង្កើត​ការងារ​ចំនួន ១០៥៧៣ កន្លែង និង​ខែ​ធ្នូ មាន ១០ គម្រោង មាន​ទុន​វិនិយោគ ៤៨,៧ លាន​ដុល្លារ បង្កើត​ការងារ​ចំនួន ៧៨៧៩ កន្លែង។

បើ​តាម CDC ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ១៦២ គម្រោង ក្នុង​នោះ​មាន​គម្រោង​បោះ​ទុន​វិនិយោគ​ធំៗ​ចំនួន ៦ រួមមាន ៖ អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ ចំនួន ៥២៨ បន្ទប់ នៅ​ភ្នំពេញ មាន​ទុន​វិនិយោគ​ចំនួន ១២៩ លាន​ដុល្លារ​អាមេរិក។ គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ២៩៧ លាន​ដុល្លារ​អាមេរិក។

គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វារីអគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០ MW ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង ខេត្ត​កោះកុង មាន​ទុន​វិនិយោគ​ប្រមាណ ៣៨៩ លាន​ដុល្លារ​អាមេរិក។ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មណ្ឌល ព័ស្តុភារ​កម្ម និង​កំពង់ផែ​ពហុ​បំណង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្ត​កំពត មាន​ទុន​វិនិយោគ​ចំនួន ១.៣០០ លាន​ដុល្លារ​អាមេរិក។

គម្រោង​បង្កើត​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន​ពីរ​ទីតាំង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មណ្ឌល​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ដែល​មាន ១៥៣៩ បន្ទប់ មានតម្លៃ​វិនិយោគ​ចំនួន ៣៣២,៤ លាន​ដុល្លារ បង្កើត​ការងារ​បាន​ចំនួន ២៤១០ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម