Connect with us

សេដ្ឋកិច្ច

ដើមឆ្នាំថ្មី តម្លៃផ្សារភាគហ៊ុន Apple ធ្លាក់ចុះក្រោម ២ ពាន់ពាន់លានដុល្លារ

បានផុស

នៅ

តម្លៃទីផ្សារភាគហ៊ុន Apple កាលពីថ្ងៃអង្គារបានធ្លាក់ចុះជិត​​ ៤ ភាគរយ ដែលបានទាញទម្លាក់តម្លៃទីផ្សារ​ហ៊ុនរបស់ Apple ឲ្យមកនៅក្រោមតម្លៃ ២ ពាន់ពាន់លានដុលា្លរវិញជាលើកដំបូងនាដើមឆ្នាំថ្មី ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុន Apple បានធ្លាក់ចុះចំនួន ៣.៧៤ ភាគរយ មកនៅតម្លៃ ១៣០.២០ ដុល្លារក្នុងមួយហ៊ុនដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥២ សប្តាហ៍ ហើយធ្វើឲ្យហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះ ២ ពាន់ពាន់លានដុល្លារ នៅពេលទីផ្សារបិទកាលពីថ្ងៃអង្គារ ។

ទន្ទឹមនោះ កាលពីខែសីហា ឆ្នាំ២០២០ ភាគហ៊ុន Apple ក៏បានធ្លាក់ចុះមកនៅតម្លៃ ២ ពាន់ពាន់លានដុល្លារម្តងរួចមកហើយដែរ ដោយសារជំងឺកូវីដ ខណៈក្នុងអំឡុងពេលជួញដូរខែមករានៅឆ្នាំ ២០២២ ភាគហ៊ុន Apple នៅសល់ត្រឹម ៣ ពាន់ពាន់លានដុល្លារ ។

ជាមួយគ្នានោះ Apple ក៏បានជួបការលំបាកជាមួយនឹងការនាំចេញ iPhone 14 Pro របស់ខ្លួនផងដែរ ដោយសារតែមានការរឹតបន្តឹងលើកូវីដលើរោងចក្រដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ បើតាមរបាយការណ៍ថ្មីពីអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ Trendforce និយាយថា ការនាំចេញ iPhone របស់ Apple ធ្លាក់ចុះ ២២ ភាគរយនៅក្នុងចុងត្រីមាសទី ៤ នេះ ខណៈសារព័ត៌មាន ​​Nikkei វិញបានឲ្យដឹងថា Apple បានប្រាប់អ្នកផ្គត់ផ្គង់ឲ្យផលិតសមាសធាតុតិចតួចបានហើយ សម្រាប់ផលិតផលរួមទាំង AirPods, Apple Watch និងលេបថប MacBook ជាដើម ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ CNBC

ចុចអាន ៖ ក្រុមហ៊ុន Meta ពិចារណាបើកភ្លើងខៀវឲ្យលោក Trump ប្រើប្រាស់ Facebook វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម

សេដ្ឋកិច្ច៤០ នាទី មុន

ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ ក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ឆ្នាំកន្លងមក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញ​ចូលរួម​ពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈ​ និង​បរិក្ខារបច្ចេកទេស​ព័ត៌មានវិទ្យា របស់សាលាមធ្យមសិក្សា​សុខាភិបាលភូមិភាគបាត់ដំបង

សេដ្ឋកិច្ច២ ម៉ោង មុន

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន នឹង​ប្រើ​កម្លាំង​បាយ បញ្ឈប់​​ការ​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់

កីឡា២៣ ម៉ោង មុន

អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១

សន្តិសុខសង្គម៣ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

សន្តិសុខសង្គម១១ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

Sokha Hotels

ព័ត៌មានពេញនិយម