ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Meta ពិចារណាបើកភ្លើងខៀវឲ្យលោក Trump ប្រើប្រាស់ Facebook វិញ
Meta កំពុងពិចារណារៀបចំបើកភ្លើងខៀវឲ្យអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រឡប់មកប្រើប្រាស់ Facebook និង Instagram ឡើងវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីគណនីរបស់លោកត្រូវបាន Meta ផ្អាកអស់ជាច្រើនឆ្នាំ ។

លោក Trump ដែលប្រើប្រាស់ប្រព័ន្ធសង្គមក្នុងការជួយឃោសនាបោះឆ្នោតឆ្នាំ ២០១៦ កន្លងទៅ ត្រូវបានក្រុមហ៊ុន Meta ផ្អាកលែងឲ្យប្រើប្រាស់ បន្ទាប់ពីញុះញង់ឲ្យមានអំពើហិង្សាភ្លាមៗ ក្រោយក្រុមអ្នកគាំទ្ររបស់លោកបានវាយលុកវិមាន Capitol ក្នុងខែមករា ឆ្នាំ ២០២១ ។
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ពេលនេះ Meta កំពុងតែបង្កើតក្រុមការងារមួយដើម្បីផ្តោតលើបញ្ហានេះ ដោយ ក្រុមនោះមានការចូលរួមពីបុគ្គលិកមកពីក្រុមគោលនយោបាយសាធារណៈ និងទំនាក់ទំនង ព្រមទាំងមកពីក្រុមគោលនយោបាយមាតិកាដែលដឹកនាំដោយលោកស្រី Monika Bickert រួមជាមួយក្រុមសុវត្ថិភាព និងសុចរិតភាពដែលដឹកនាំដោយលោក Guy Rosen ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តមួយនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅពេលក្រោយក្នុ្ងងអំឡុងខែនេះ ។

គួរបញ្ជាក់ថា លោក Trump ក៏ទើបតែត្រូវបានលោក Elon Musk បើកឲ្យប្រើប្រាស់គណនី Twitter ឡើងវិញផងដែរ បន្ទាប់ទទួលបានការបោះឆ្នោតស្ទង់មតិគាំទ្រពីសំណាក់អ្នកប្រើប្រាស់ Twitter ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Financial Times
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


