ព័ត៌មានអន្ដរជាតិ
វីដេអូចុងក្រោយដ៏រន្ធត់ ថតដោយអ្នកដំណើរក្នុងឧទ្ធម្ភាគចក្រ មុនពេលហោះបុកគ្នា នៅអូស្រ្តាលី
វីដេអូថ្មីដែលទើបតែបញ្ចេញ បានបង្ហាញថា អ្នកនៅរស់រានមានជីវិតពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអូស្ត្រាលី បានព្យាយាមព្រមានភីឡុតអំពីគ្រោះថ្នាក់ដែលជិតមកដល់។

នៅក្នុងវីដេអូនោះ គេឃើញអ្នកដំណើរម្នាក់ អង្គុយនៅកៅអីខាងក្រោយនៃឧទ្ធម្ភាគចក្រ ទះស្មាភីឡុត។ អ្នកបើកឧទ្ធម្ភាគចក្រឈ្មោះ Michael James បានបែរក្បាលមក ខណៈអ្នកដំណើរ ចាប់កៅអីរបស់គាត់។
ក្រោយមក ឧទ្ធម្ភាគចក្រនេះ និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានបុកគ្នាពេញទំហឹង ដោយសម្លាប់ប្តីប្រពន្ធជនជាតិអង់គ្លេស និងជនជាតិអូស្ត្រាលីពីរនាក់។

វីដេអូឃ្លីប ដែលផ្សាយដោយសារព័ត៌មាន 7 News របស់ប្រទេសអូស្ត្រាលី គឺត្រូវបានថតនៅលើឧទ្ធម្ភាគចក្រទេសចរណ៍ Sea World ដែលត្រៀមចុះចតនៅលើឆ្នេរ Gold Coast កាលពីរសៀលថ្ងៃចន្ទទី០២ខែមករា។
លោក James បានព្យាយាមចុះចតឧទ្ធម្ភាគចក្រដោយសុវត្ថិភាព បើទោះបីជាស្លាបចក្ររបស់ឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានបុកទម្លុះកញ្ចក់នៃឧទ្ធម្ភាគចក្ររបស់គាត់ក៏ដោយ។

មនុស្សប្រាំនាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ នៅលើឧទ្ធម្ភាគចក្ររបស់លោក James បានរងរបួសស្រាល។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេកំពុងរកឲ្យឃើញពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


