ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយដែលមានខ្លឹមសារ អុជអាល ញុះញង់។

តាមរយៈលិខិតជម្រាបជូន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានរៀបរាប់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួន បានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀងឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្ដន្ទាទោសម្ដងរួចហើយ មកផ្សព្វផ្សាយជាថ្មីឡើងវិញ។

លោកស្រីរដ្ឋមន្ត្រីបន្ថែមថា ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតី ដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់នេះ លោកស្រី ស្នើលោកអគ្គស្នងការនគរបាលជាតិ ពិនិត្យចាត់វិធានការនានា តាមនីតិវិធីច្បាប់ ដែលមានជាធរមាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


