ជីវិតកម្សាន្ដ
បាត់មុខមួយរយៈ Ice Preechaya បង្ហាញមុខធម្មជាតិ ដោយគ្មាន Filter
ក្រោយបង្អួតភាពផ្អែមល្ហែមជាមួយមិត្តប្រុសនៅឯទីក្រុង New York សហរដ្ឋអាមេរិកជិតកន្លះខែ តារាសម្ដែង Ice Preechaya បានបង្ហាញមុខមាត់ថ្មីស្រឡាង ដោយមិនប្រើកាំមេរ៉ា Filter ថែមថយសម្រស់សូម្បីតែបន្តិចណាឡើយ។

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់នាងតារាសម្ដែងរូបនេះ បានបង្ហោះរូបវិលត្រលប់មកកាន់ប្រទេសថៃវិញដោយសុវត្ថិភាព។ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងនោះគឺមុខមាត់ថ្មីរបស់នាង ខណៈ Ice Preechaya បានសរសេរខេបសិនថា “ខ្ញុំត្រលប់មកវិញហើយ ជាមួយ Nofilter មុខរបស់អ្នកនឹងមើលទៅដូចនេះ #nofilter #selfie #imback #thailand”។ ក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិព្រមៗគ្នាថា Ice Preechaya ហ៊ានប្រើកាំម៉េរាស្សីនដោយមិនប្រើ Filter បញ្ចាក់បានថា នាងស្អាតដោយមានទំនុកចិត្តបំផុត។ បើទោះបីជានាងកែសម្ផស្សក្ដី តែយ៉ាងណានាងនៅតែមានមុខស្អាត និងស្បែកស្អាត ដែលស្រីៗក្នុងបច្ចុប្បន្នគួរសុំរូបមន្តថែសម្រស់របស់នាងហើយ។

សូមជម្រាបដែរថា ចាប់តាំងពី Ice Preechaya ធ្វើការកែសម្ផស្សមក តារាសម្ដែងរូបនេះហាក់មានយីអ៊ុនឡើងជាងមុនមិនថារឿងភាគទូរទស្សន៍នោះទេ។ ត្បិតថាការកែសម្ផស្សនេះនាងទទួលការររិះគន់ច្រើនអនេក ប៉ុន្តែ Ice នៅតែជម្នះហើយធ្វើរឿងដែលនាងស្រលាញ់ជារបស់ខ្លួនឯងជានិច្ច៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


