ព័ត៌មានអន្ដរជាតិ
ជប៉ុន សម្លាប់សត្វមាន់ ៤៥ម៉ឺនក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សីថ្មី
ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូនេះថា ការផ្ទុះឡើងថ្មីនៃជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងខេត្ត Gunma របស់ប្រទេសជប៉ុន ហើយការសម្លាប់សត្វមាន់ចំនួន ៤៥០ ០០០ក្បាល បានចាប់ផ្តើមរួចទៅហើយ។

ទីភ្នាក់ងារព័ត៌មានដដែលបានរាយការណ៍ថា ដំបូងជំងឺនេះត្រូវបានសង្ស័យនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងទីក្រុង Maebashi ហើយក្រោយមក ការវិភាគហ្សែនបានបញ្ជាក់ពីវត្តមាននៃជំងឺគ្រុនផ្តាសាយបក្សី។
អាជ្ញាធរបានដាក់បម្រាមរួចហើយ លើការដឹកជញ្ជូនសត្វមាន់ និងស៊ុតក្នុងរង្វង់៣គីឡូម៉ែត្រ ជុំវិញចំណុចផ្ទុះ ក៏ដូចជាហាមឃាត់ការនាំចេញសត្វមាន់ និងស៊ុតនៅខាងក្រៅក្នុងរង្វង់១០គីឡូម៉ែត្រផងដែរ។

ដោយគិតទាំងការផ្ទុះឡើងចុងក្រោយនេះ ចំនួនសត្វមាន់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសជប៉ុនក្នុងរដូវនេះបានកើនឡើងលើស១០លានក្បាលហើយ ដែលនេះជាចំនួនច្រើនបំផុតក្នុងប្រទេសជប៉ុន។
កាលពីរដូវមុន ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ចុងខែមីនា ឆ្នាំ ២០២១ សត្វមាន់ចំនួន ៩.៨៧ លានក្បាលត្រូវបានសម្លាប់ ហើយមានការផ្ទុះឡើងចំនួន៥២កន្លែងនៅក្នុងខេត្តចំនួន១៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់លទ្ធផល នៃ អ្នកជំងឺសង្ស័យឆ្លង ជំងឺផ្តាសាយបក្សី ១៣ នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


