KPT+
ហេតុផល ៥ យ៉ាង មនុស្សប្រុសមួយចំនួនសម្រេចចិត្តអ៊ុតសក់រួញ
ការលេងខ្លួនរបស់មនុស្សប្រុសម្នាក់ៗ មានការនិយមខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេម្នាក់ៗ មិនថាតែការស្លៀកពាក់ ការលេងម៉ូតសក់ ដែលអាចឱ្យពួកគេមានមន្តស្នេហ៍ខ្លាំងមិនធម្មតាឡើយ ជាមួយស្ទាយ៍លេងម៉ូតសក់រួញៗ អង្កាញ់ៗបែបនេះ។

នេះអាចជាហេតុផល ៥ យ៉ាង ដែលបណ្ដាលឱ្យមនុស្សប្រុសមួយចំនួនចូលចិត្តអ៊ុតសក់រួញ៖
១. សម័យកាលថ្មី
ពេលបច្ចុប្បន្ន ជាសម័យកាលនៃភាពជឿនលឿន អ្វីៗមានច្រើនសម្បូរបែប ទៅតាមតម្រូវការចង់បានរបស់មនុស្ស។ អ្វីដែលកាន់តែគួរឱ្យគត់សម្គាល់បំផុតនោះការតុបតែងខ្លួន មិនថាតែមនុស្សប្រុស ឬស្រី អាចលេងខ្លួនបានដូចៗគ្នា ដូចនេះ គ្មានអ្វីដែលចម្លែកទេដែលមនុស្សប្រុសស្រីប្ដូរស្ដាយ៍ខ្លួនដោយការអ៊ុតសក់។
២. ភាពទាក់ទាញ
មនុស្សមួយចំនួនអាចគិតថា នៅពេលដែលប្ដូរការលេងម៉ូតសក់រួញៗ អង្កាញ់ៗបែបនេះ នឹងអាចឱ្យគេមើលមកភាពទាក់ទាញជាងមុន ជាម៉ូតសក់ថ្មីដែលពេញនិយម និងសមស្របទៅតាមសម័យកាលនៃការលេងម៉ូតសក់ ឬពួកគេអាចមើលឃើញ ពីការលេងស្ទីលខ្លូនរបស់តារាកូរ៉េ ដែលពូកគេមានសក់រួញ ធ្វើឱ្យមើលមកសង្ហាមិនធម្មតា។

៣. ការចូលចិត្ត
ការចូលចិត្តរបស់មនុស្សម្នាក់ៗខុសៗគ្នា ពូកគេអាចមិនចូលចិត្តទៅហ្នឹងសក់ធម្មជាតិ ឬអាចចង់ផ្លាស់ប្ដូរការធ្វើសក់ឱ្យមើលមកមានភាពសង្ហាជាងមុន ដោយគិតថាសក់ធម្មជាតិមិនសមនឹងខ្លួនឯងជាដើម។ ម្យ៉ាងវិញទៀត នៅពេលប្តូរសក់ចេញបែបសក់រួញៗ នឹងអាចឱ្យពួកគេកាន់តែមានភាពងាយស្រួលក្នុងការលេងម៉ូតសក់។
៤. life style
មនុស្សប្រុសខ្លះចូលចិត្តការលេងខ្លួនច្រើន ដូចទៅហ្នឹងមនុស្សស្រី ពិសេសការប្ដូរម៉ូតសក់ជាដើម។ ការផ្លាស់ប្ដូរស្ដាយ៍នៃការតែងខ្លួន ម៉ូតសក់ ជាភាពដែលនាំឱ្យពួកគេមើលមកកាន់តែសង្ហារមិនដដែលៗ។

៥.សក់ស្ដើង
មនុស្សប្រុស ដែលចូលចិត្តអ៊ុតសក់រួញ អាចជាស្ដាយ៍មួយតាមបែប Korean ដែលមានភាពងាយស្រួលនៅក្នុងការចាប់ម៉ូតសក់។ ម្យ៉ាងទៀតវាអាចជួយសម្រាប់អ្នកដែលមានសក់ស្តើង មានសក់ច្រើនបន្ទាប់ពីអ៊ុតហើយ៕
ដោយ៖ ថារី
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត


